Connect with us

ព័ត៌មានអន្ដរជាតិ

លោក ចូ បៃដិន ប្រកាសផ្តល់ជំនួយ ២០០លាន​ដុល្លារ​ទៀត ឲ្យអ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន បានយល់ព្រម​ផ្តល់​ជំនួយ​យោធា​បន្ទាន់ក្នុងទំហំទឹកប្រាក់ ២០០លាន​ដុល្លារ​ទៀតដល់ប្រទេស​អ៊ុយក្រែន។ លោកបានប្រកាសបែបនេះ ក្នុងអំឡុងកិច្ចប្រជុំនៅការិយាល័យ​ Oval ជាមួយប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃអង្គារទី១២ខែធ្នូ។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (ឆ្វេង) និងប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន (រូបថត៖ NBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះកើតឡើង បន្ទាប់ពីសេចក្តីព្រាងច្បាប់ដែលមានបំណងផ្តល់ជំនួយចំនួន៦០ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ ត្រូវបានរារាំងនៅក្នុងព្រឹទ្ធសភាអាមេរិកកាលពីសប្តាហ៍មុន ខណៈគណបក្សសាធារណរដ្ឋ ទាមទារឲ្យគណបក្សប្រជាធិបតេយ្យ ត្រូវរឹតបន្តឹងលើការគ្រប់គ្រងអន្តោប្រវេសន៍នៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិកជាមុនសិន ជាថ្នូរនឹងការអនុម័តជំនួយអ៊ុយក្រែន។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គារ លោក បៃដិន​ ទទូចថា សភានឹងផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន ហើយការបរាជ័យចំពោះរឿងនេះ នឹងក្លាយជា កាដូបុណ្យណូអែលដ៏ធំបំផុត សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន។

លោក បៃដិន បន្តថា “ការសម្រេចចិត្តដែលយើងធ្វើនៅពេលនេះ នឹងកំណត់អនាគតសម្រាប់ទសវត្សរ៍ខាងមុខ ជាពិសេសនៅតំបន់អឺរ៉ុប”។

ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន (រូបថត៖ Getty)

គួរបញ្ជាក់ថា ជំនួយចុងក្រោយតម្លៃ២០០លានដុល្លារដែលប្រកាសដោយលោក បៃដិន គឺនឹងបានតាមរយៈការប្រើសិទ្ធិអំណាចរបស់ប្រធានាធិបតី (PDA) ដែលអនុញ្ញាតឲ្យរដ្ឋបាលលោក បៃដិន ផ្ទេរអាវុធពីស្តុកអាមេរិកដោយមិនចាំបាច់មានការយល់ព្រមពីសភា ក្នុងករណីបន្ទាន់។

កញ្ចប់នេះនឹងរួមបញ្ចូលគ្រាប់សម្រាប់ប្រព័ន្ធមីស៊ីល HIMARS, កាំជ្រួចប្រឆាំងវិទ្យុសកម្មល្បឿនលឿន, ប្រព័ន្ធប្រឆាំងរថពាសដែក, គ្រាប់កាំភ្លើងធំ, មីស៊ីល, គ្រាប់រំសេវ, គ្រាប់កាំភ្លើងធុនតូច៤លានគ្រាប់, ម៉ាស៊ីនភ្លើង និងឧបករណ៍ផ្សេងទៀត ក៏ដូចជាគ្រឿងបន្លាស់នានា។

សហរដ្ឋអាមេរិកបានបញ្ជូនជំនួយជាង ១០០ ពាន់លានដុល្លារដល់ទីក្រុងកៀវរួចទៅហើយ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីផ្ទុះឡើង ក្នុងនោះបូករួមទាំងជំនួយយោធា ក៏ដូចជាសាច់ប្រាក់ ដើម្បីជំរុញរូបិយប័ណ្ណអ៊ុយក្រែន ព្រមទាំងការផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់ខែដល់មន្ត្រីរដ្ឋផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ហ្សេលេនស្គី អង្វរករសុំជំនួយយោធាពីអាមេរិក មុនជំនួបជាមួយលោក បៃដិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម