Connect with us

ព័ត៌មានជាតិ

ពិធីបើកកម្មវិធី “ការបោះជំរំយុវជនជាសកល” លើកទី៩ ឆ្នាំ២០២៣ ធ្វើឡើងនៅខេត្តសៀមរាប

បានផុស

នៅ

ពិធីបើកកម្មវិធី “ការបោះជំរំយុវជនជាសកល” លើកទី៩ ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា ជាអធិបតីភាពនៅក្នុងពិធីនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមប្រធានបទ “ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះជំរំយុវជនជាសកលលើកទី៩នេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញពីដំណើរការនៃការអភិវឌ្ឍរបស់យុវជនកម្ពុជា ក្នុងបរិបទដែលប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ក៏ដូចជាចូលរួមលើកស្ទួយ និងផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌ របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ

នៅក្នុងពិធីបើកនេះ បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “យុវជនត្រូវទទួលបាននូវបរិបទសមស្រប ការវិនិយោគ ឱកាសចូលរួម និងការផ្តល់អំណាច ដែលអាចឱ្យយុវជនអភិវឌ្ឍន៍សក្តានុពលខ្លួនបានពេញលេញ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិលើគ្រប់វិស័យ  និងក្លាយទៅជាអ្នកដឹកនាំជាតិសំខាន់ៗនាពេលអនាគត ក្នុងដំណើរឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០”។

បន្ថែមលើសពីនេះ បណ្ឌិតសភាចារ្យបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលបានបញ្ចេញអស់ពីកម្លាំងកាយ កម្លាំងចិត្ត រៀបចំការបោះជំរំយុវជនជាសកលលើកទី៩នេះឡើង ប្រកបដោយគុណភាព ក្នុងន័យលើកកម្ពស់គុណតម្លៃរបស់យុវជនក្នុងការអភិវឌ្ឍសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម