ព័ត៍មានទាន់​ហេតុការណ៏
Search

គូស្នេហ៍​នាយ ច​យ ប្រតិកម្ម​ចំពោះ​ការ​រិះគន់​ថា ​ខ្លួន​ស្រលាញ់​នាយ ច​យ ព្រោះ​មើល​ឃើញ​លុយ​ ​

ភ្នំពេញ ​៖​ ទន្ទឹម​ពេល​ជាមួយគ្នា​ ដែល​ដំណឹង​ស្នេហា​របស់​តារា​កំប្លែង​នាយ ច​យ ​និង​នារី​វ័យក្មេង​រូប​ស្រស់​មាន​ឈ្មោះ ក្វាន់ ឌី ត្រូវ​បាន​ទម្លាយ​រីកសាយ​ភាយ​ជា​សាធារណៈ​ ហើយ​ត្រូវ​បានការ​លើក​សរសើរ​ជូនពរ​គូស្នេហ៍​របស់​ពួកគេ​ទាំងពីរ​ពី​សំណាក់​មហា​ន​ជន​ជាច្រើន​ផង​នោះ ​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​ធ្លាយ​មតិ​រិះគន់​មួយ​ចំនួន ​បាន​លើក​ឡើងថា​ស្នេហា​រវាង​នាយ ច​យ និង​នារី​ក្មេង​ម្នាក់នេះ​គឺ​កើតចេញពី​ទឹក​លុយ​ពុំមែន​កើតចេញពី​ចិត្ត​ស្មោះ​នោះឡើយ​។​



យ៉ាង​ណាមួយ​ ក្រោយពី​មាន​មតិ​រិះគន់​នេះ​ឡើង​ភ្លាមៗ​នេះ​បានធ្វើ​ឲ្យ​នារី​រូប​ស្រស់​ដែល​ត្រូវជា​គូស្នេហ៍​តារា​កំប្លែង​នាយ ច​យ បាន​ផ្ទុះ​ប្រតិកម្ម​ចេញ​មក​បញ្ជាក់​ប្រាប់​ទៅវិញ​ដោយ​ខ្លី​ថា ស្នេហា​របស់​នាង​ពុំមែន​កើតចេញ​មកពី​លុយ​នោះទេ​។ ​ម្យ៉ាងទៀត​ក្តី​ស្រលាញ់​របស់​នាង​ចំពោះ​នាយ ច​យ គឺ​កើតចេញពី​ទឹកចិត្ត​ស្មោះ​ពុំមែន​ដូច​អ្វីដែល​មតិ​គេ​រិះគន់​នោះឡើយ​។​



ផ្អែក​តាម​ការបញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ក​របស់​នារី​វ័យក្មេង​ជា​គូស្នេហ៍​នាយ​ច​យ ឈ្មោះ ក្វាន់​ឌី ក្វាន់​ឌី បាន​លើកឡើងថា លុយ​អាច​ទិញ​អ្វី​គ្រប់យ៉ាង​បានតែ​មិនអាច​ទិញ​ក្តី​ស្រលាញ់​និង​សុភមង្គល​បានទេ​! យល់ ។​



សូម​បញ្ជាក់​ថា ​តារា​កំប្លែង​ស្ថិតនៅ​ក្នុង​ក្រុម​របស់​នាយ ក្រឹម គឺ​នាយ ច​យ កាលពី​ថ្មីៗ​កន្លង​មក​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ទស្សនិកជន​ស្ទើរ​គ្រប់គ្នា​ ខណៈ​ស្ងាត់ៗ​ស្រាប់តែ​តារា​ប្រុស​រូប​នេះ​បាន​ទម្លាយ​ការពិត​ពី​ចំណង​ស្នេហា​ជាមួយ​នារី​វ័យក្មេង​មាន​រូប​សម្រស់​ស្រស់​សោភា​ម្នាក់​គួរ​ឲ្យ​ស្ងើច​សរសើរ​លើ​ជីវិត​គូ​របស់​គេ​ទាំងពីរ​នាក់​នេះ​។​ ម្យ៉ាងទៀត​ម្ចាស់ Account Facebook ឈ្មោះ ក្វាន់​ឌី ក្វាន់​ឌី ជា​រឿយៗ​តែងតែ​បង្ហោះ​នូវ​រូបថត​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ស្និទ្ធស្នាល​ជា​​​ប្រចាំ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684