Connect with us

ព័ត៌មានជាតិ

តម្លៃស្រូវ​ហក់​ឡើង ស្រូវ​ពូជ​សែនក្រអូបនិង​ស្រូវ​ស្រង៉ែ​អាច​លក់​បាន ១៣៩០ រៀល

បានផុស

នៅ

ផលដំណាំស្រូវរបស់ប្រជាកសិករបានហក់ឡើងជាងឆ្នាំមុន ក្រោយពីការប្រមូលផលវគ្គទី ១ ត្រូវបានឈ្មួញទម្លាក់តម្លៃយ៉ាងគំហុកធ្វើឲ្យប្រជាកសិករប្រតិកម្មយ៉ាងផុសផុល ហើយត្រូវបានអាជ្ញាធរ​ចុះ​ជួយអន្តរាគមន៍ដោយកំណត់តម្លៃឲ្យឈ្មួញ​ទទួល​ទិញក្នុងតម្លៃ ១ គីឡូក្រាមមិនឲ្យក្រោម ១២៥០ រៀលឡើយ ទើបប្រជាកសិករបានស្ងប់ស្ងាត់ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាកសិករនៅស្រុកភ្នំព្រឹកសប្បាយចិត្តដែលតម្លៃស្រូវបានហក់ឡើងនៅពេលនេះ ដែលធ្វើឲ្យពួកគាត់បានធូរស្រាលសេដ្ឋកិច្ចគ្រួសារ និង​អាចដោះបំណុលបានខ្លះៗទៀតផង។

កសិករ​ឈ្មោះ រដ្ឋា រស់នៅស្រុកភ្នំព្រឹកជាប់ព្រំដែនប្រទេសថៃបាន​ឲ្យដឹង​​ថា កាល​ពីប្រមូលផលវគ្គទី ១ ឈ្មួញ​​បាន​ទម្លាក់ថ្លៃ​យ៉ាងគំហុកដែលធ្វើឲ្យកសិករខកចិត្តគ្រប់គ្នា ហើយអ្នកខ្លះក៏បង្ខំលក់ហើយអ្នកខ្លះរួមនិងលោកផងមិន​ទាន់បាន​លក់នោះទេព្រោះមិនបានរួចដើមផង។

ក្រោយពីខាងមន្ទីរកសិកម្មខេត្តបាន​ចុះ​ជួយសម្របសម្រួលក្នុងតម្លៃ ១ ​គីឡូក្រាម ១២៥០ រៀល កសិករ​រូប​នេះ​បានលក់ចេញខ្លះ ហើយរហូតមកដល់ពេលនេះក៏បានឡើងជាបន្តបន្ទាប់ ដោយលោកអាច​លក់បាន ក្នុង​ ១ តោនចន្លោះពី ១០ ៥០០ បាត ( ប្រាក់ថៃ) ដល់ ១០ ៧០០ បាត។

“មិនថាតែខ្ញុំទេ ប្រជាកសិករដទៃទៀតក៏សប្បាយចិត្តដែរ ព្រោះជីវភាពពួកខ្ញុំគឺសំអាងលើតែផលកសិកម្មប៉ុណ្ណោះក្រៅពីដំណាំ​រួមផ្សំផ្សេងៗទៀត”។

មិនខុសគ្នាពីកសិករខាងលើ ពលរដ្ឋ​ឈ្មោះ សុីម ជាកសិករក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបងបានលើកឡើងថា “ខ្ញុំសប្បាយចិត្តដែលឆ្នាំនេះស្រូវលក់បានថ្លៃជាងឆ្នាំមុន”។

កសិករ​រូបនេះ​ដែល​ដំបូងអស់សង្ឃឹមដែលតម្លៃស្រូវធ្លាក់ចុះយ៉ាង​ខ្លាំងមិនរួចថ្លៃធ្វើផង តែក្រោយមកបានហក់​ឡើងវិញបាន ១២៥០ រៀលក្នុង ១ គីឡូក្រាម ក្រោយពី​មានមន្ត្រីចុះជួយសម្របសម្រួលហើយមកដល់ពេលនេះកាន់តែឡើងថ្លៃជាបន្តទៀត​។

បើតាមស្រ្តី​រូបនេះ ម្សិលមិញស្រូវ​លោកស្រី​លក់ចេញ​បានតម្លៃ​ជាង ១ លានរៀលក្នុង ១ តោន។

ជុំវិញតម្លៃស្រូវឆ្នាំនេះ លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា ឆ្នាំនេះស្រូវមានហាងឆេងជាងឆ្នាំកន្លង​​ទៅក្រោយពីការប្រមូលផលវគ្គដំបូងរបស់ប្រជាកសិករ ត្រូវបានឈ្មួញទម្លាក់ថ្លៃដែល​ធ្វើឲ្យកសិករប្រតិកម្មរហូតដល់មន្ទីរ​កសិកម្មខេត្ត និងលោក ឧកញ្ញ៉ា ភួ ពុយ ចុះកំណត់តម្លៃដល់ឈ្មួញមិនឲ្យទិញក្រោមតម្លៃ ១២៥០ រៀលក្នុង ១ គីឡូក្រាម ទើបមានការស្ងប់ស្ងាត់ទៅវិញ។

លោកបន្ត​ថា រហូតមកដល់ពេលនេះតម្លៃស្រូវក៏បានហក់ឡើង តាមរយះតម្រូវការរបស់ក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុន ដែលបានធ្វើ MOU ជាមួយខាងកសិកម្មកម្ពុជា។

ការចុះកុងត្រាវគ្គទី ១ ក្នុង​ ១ គីឡូក្រាមតម្លៃ ១៣៩០ រៀល សម្រាប់ស្រូវពូជសែនក្រអូប និង ស្រូវស្រង៉ែ ហើយក្រៅពីស្រូវ ២ ប្រភេទនេះអាចលក់​បាន ១២៥០ រៀលដល់ ១៣០០ រៀល តាមប្រភេទស្រូវ។

មន្រ្តីកសិកម្ម​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ខាងមុខលោកមិនប្រាកដ​តម្លៃ​ស្រូវ​អាច​មានការប្រែប្រួល​យ៉ាងណាតែលោកថា ផ្នែក​វិស័យកសិកម្មកម្ពុជានឹងបានប្រសើរឡើង តាមរយះការពង្រឹងជាមួយបណ្តាប្រទេសជាដៃគូ​ក្នុងនោះក៏ពង្រឹងផ្នែកគុណភាព​ផងដែរ​៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៥ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៣៨ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥១ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម