Connect with us

ជីវិតកម្សាន្ដ

កាន់តែកៀកថ្ងៃ ! ហ៊ិន ច័ន្ទនីរ័ត្ន បញ្ចេញរូបថតប្រពៃណីកូនកម្លោះ-ក្រមុំ យ៉ាងស្អាត

បានផុស

នៅ

គេ​ចាំ​បាន​ថា នៅ​ថ្ងៃ​ពិសេស សិរី​សួស្ដី​ក្នុង​ពិធី​ពិសា​ស្លា​ដក់​កន្សែង​(​ពិធី​ចូល​ស្តី​ដណ្តឹង​) របស់​ពិធី​ការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង​កម្លោះ​សង្ហា លោក ឌី ពេជ្រ មាន​ការ​ចូលរួម​អបអរសាទរ​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ និង​សិល្បករ​-​សិល្ប​ការិនី​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា​ដូច​ការ​កំណត់ នៅ​ថ្ងៃ​ទី​ថ្ងៃ ២២ ខែ​ធ្នូ ឆ្នាំ ២០២៣ ខាងមុខ​នេះ គឺជា​ថ្ងៃ​ពិសេស នៃ​សិរី​សួស្ដី​មង្គល​អាពាហ៍ពិពាហ៍​របស់​ពិធី​ការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង​លោក ឌី ពេជ្រ ដែល​គេ​រំពឹង​ថា ថ្ងៃ​មង្គលការ អ្នក​ទាំងពីរ បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ។

តួយ៉ាង​បើ​សង្កេត​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ស្រី​ស្អាត ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែ​កៀក​ថ្ងៃ​ពិសេស នាង​បាន​បញ្ចេញ​រូបថត​ប្រពៃណី​កូន​កម្លោះ​-​ក្រមុំ​យ៉ាង​ស្អាត បង្ក​ការ​ចាប់​អារម្មណ៍ និង​សរសើរ​ដល់​គូស្នេហ៍​របស់​អ្នក​ទាំងពីរ ទាំង​ស្អាត និង​សម​គ្នា​ខ្លាំង។ ក្នុង​នោះ ក៏​មាន​ការ​អបអរ និង​ជូនពរ​ពី​សំណាក់​អ្នកគាំទ្រ​ចំពោះ​គូស្នេហ៍​ពិធី​ការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង​លោក ឌី ពេជ្រ។

សូម​បញ្ជាក់​ដែរ​ថា ពិធី​ការិនី​សម្តី​ផ្អែម និង​មាន​ប្រជាប្រិយភាព កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និង​លោក ឌី ពេជ្រ បាន​រៀបចំ​ពិធី​ពិសា​ស្លា​ដក់​កន្សែង​(​ភ្ជាប់​ពាក្យ​)​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​តុលា ឆ្នាំ ២០២៣។ ពិធី​ភ្ជាប់​ពាក្យ​របស់​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាន​រៀបចំ​យ៉ាង​អធិកអធម​ណាស់ ដោយ​មាន​ការ​ចូលរួម​ពី​ចាស់ទុំ​ទាំងសងខាង និង​មិត្តភ័ក្ដិ​សិល្បៈ​មួយ​ចំនួន​ផង​ដែរ។ តាមរយៈ​រូបភាព​ដែល​ត្រូវ​បាន​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម​ទទួល​បាន​ការ​សាទរ និង​សរសើរ​ពី​សំណាក់​មហាជន​ជាច្រើន។ រីឯ​ពិធី​មង្គលការ​របស់ ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ ២២ ខែ​ធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម