Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ថា ចិន សម្របសម្រួលកិច្ចចរចារវាងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមទ័ពព្រៃ

បានផុស

នៅ

រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានសម្រេចជួបពិភាក្សារកដំណោះស្រាយជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុម ក្រោមការសម្របសម្រួលពីសំណាក់ប្រទេសចិន ខណៈរឿងនេះកើតមានឡើង ក្រោយការប្រយុទ្ធគ្នារវាងភាគីទាំងពីរនៅតែមិនទាន់មានអ្នកឈ្នះ និងអ្នកចាញ់នៅឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលយោធាលោក Zaw Min Tun បាន​ប្រកាស​ពី​កិច្ច​ពិភាក្សា​នេះ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កាល​ពីថ្ងៃអង្គារ ប៉ុន្តែលោក​មិន​បាន​លើក​ឡើងទេ​ថា តើ​កិច្ច​ពិភាក្សា​នេះត្រូវ​បាន​ធ្វើ​នៅ​ពេល​ណា ឬ​កន្លែង​ណា ឬបញ្ហា​អ្វី​ដែល​ត្រូវលើកយកមក​ពិភាក្សា​នោះ​ទេ ហើយក៏មិនបានបញ្ជាក់ផងដែរថា​តើ​ការ​ចរចា​ចុង​ក្រោយ​នេះ ​នឹង​ឈាន​ដល់​ការ​បញ្ឈប់​អំពើ​ហិង្សា​ឬ​យ៉ាង​ណា​នោះ​ទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេស​ចិនដែល​មាន​ព្រំដែន​ជាប់​ប្រទេស​មីយ៉ាន់ម៉ាបានសាទរចំពោះ​ចំណាត់​ការ​នេះ ខណៈអ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រជាបន្តបន្ទាប់ដល់ប្រទេសមីយ៉ាន់ម៉ា ។

លោក​ស្រី Mao ​បាន​និយាយបន្ថែម​ថា ការបន្ថូរ​បន្ថយ​ស្ថានការណ៍ប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុមនេះ គឺ​អនុលោម​តាម​ផលប្រយោជន៍​របស់​ភាគី​ទាំង​អស់ ជាពិសេសវានឹង​ជួយ​រក្សា​សុខសន្តិភាព និង​ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន ​ចិន-មីយ៉ាន់ម៉ា ផងដែរ ។

ទន្ទឹមនោះ ជំនួបនេះកើតមានឡើង ស្របពេលដែលយោធាមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរទៅៗជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុម បន្ទាប់ពីក្រុមទ័ពព្រៃទាំងនេះព្រួតដៃគ្នាបើកការវាយលុកនៅភាគខាងកើតរដ្ឋ Shan ដែលជាប់ព្រំដែនប្រទេសចិនកាលពីចុងខែតុលា ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈកាលពីពេលថ្មីៗនេះ សមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់បណ្តោយព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លម្អិតដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលជិត ៣០ ម៉ោងរបស់ប្រធានាធិបតី​ ចិន Xi Jinping នៅវៀតណាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម