Connect with us

ព័ត៌មានជាតិ

អ្នកនេសាទនៅខេត្តស្ទឹងត្រែងម្នាក់ លក់ត្រីមួយក្បាលបានជាង១លាន៣០ម៉ឺនរៀល

បានផុស

នៅ

ត្រីទឹកសាបនៅខេត្តស្ទឹងត្រែង ដែលប្លែកពីត្រីទឹកសាបនៅទូទាំងប្រទេសកម្ពុជា មានបីប្រភេទប្រភេទ ទី១.ត្រីប៉ាសេអុី ទី២.ត្រីប៉ាវ៉ាមុខពីរ ឬហៅថា (ត្រីមុខបាក់) និងប្រភេទទី៣.ជាប្រភេទត្រីប៉ាវ៉ាមុខ១ ត្រីដែលល្បីថា ឆ្ងាញ់ជាងគេ គឺត្រីប៉ាសេអ៉ី តែពុំមានមួយក្បាលដល់ជាងមួយលានរៀលនោះទេ។ ដោយឡែកត្រីទាំងបីប្រភេទនេះ មានមួយប្រភេទ គឺត្រីប៉ាវ៉ាមុខពីរ មានទម្ងន់១ក្បាលរហូតដល់ទៅជិត១០គីឡូ និងមានតម្លៃមួយក្បាលរហូតដល់ទៅជាង១លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនេសាទបាននិយាយថា ត្រីទាំងបីប្រភេទនេះ ត្រីប៉ាសេអ៉ី ដែលល្បីថាថ្លៃហើយឆ្ងាញ់ពិសេដជាងគេក៏មិនមានតម្លៃរហូតដល់មួយក្បាលជាងមួយលានរៀលដែរ ដែលវាមានទម្ងន់បានត្រឹមតែមួយគីឡូទៅជាង២គីឡូក្រោមប៉ុណ្ណោះ។ ហើយតម្លៃមួយក្បាលក៏មិនខ្ពស់ជាងត្រីប៉ាវ៉ាមុខពីរដែរ។ ដោយឡែកត្រីប៉ាវ៉ាមុខពីរក៏ឆ្ងាញ់មិនចាញ់ត្រីប៉ាសេអ៉ីប៉ុន្មានដែរ តែប្រភេទត្រីប៉ាវ៉ាមុខពីរវាធំៗមានទម្ងន់រហូតទៅជិត១០គីឡូក្រាម មានតម្លៃរហូតទៅជាង១លានរៀល។

អ្នកនេសាទរូបនោះបានបន្តទៀតថា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ គាត់បាននេសាទបានត្រីប៉ាវ៉ាមុខពីរមួយក្បាលដែលមានទម្ងន់រហូតជាង៨គីឡូក្រាម និងបានយកទៅលក់ឲ្យអ្នកលក់បន្តនៅផ្សារសាមគ្គីស្ទឹងត្រែងដោយក្នុងមួយគីឡូលក់បាន១៥ម៉ឺនរៀល ត្រីមួយក្បាលដែលមានទម្ងន់ជាង៨គីឡូក្រាមលក់បាន មួយលានបីសែនប្រាំមួយម៉ឺនរៀល។

អ្នកលក់ត្រីនៅផ្សារសាមគ្គីស្ទឹងត្រែងក៏បានឲ្យដឹងដែរថា ជាច្រើនឆ្នាំកន្លងមកក៏ពុំសូវមានត្រីប៉ាវ៉ាមុខពីរមានទម្ងន់ដល់ជិត ១០ គីឡូក្រាមនោះទេ។ តែនៅឆ្នាំនេះត្រីប្រភេទនេះត្រូវគេនេសាទបានមានជាង ៧គីឡូក្រាម ទៅជាង ៨ គីឡូក្រាមក្នុងមួយក្បាល។ ហើយរូបគេទិញចូលក្នុងមួយគីឡូក្រាម ១៥ម៉ឺនរៀល និងលក់ចេញវិញ១៨ម៉ឺនរៀលទៅ ២០ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

អ្នកលក់ត្រីរូបនោះបានបន្តទៀតថា :អ្នកដែលហ៊ានទិញត្រីដែលមានតម្លៃខ្ពស់ភាគច្រើនគឺជាម្ចាស់ភោជនីយដ្ឋានអាហារដ្ឋានធំៗនៅខេត្តស្ទឹងត្រែង ទិញទុកធ្វើម្ហូបជូនភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅខេត្តស្ទឹងត្រែង ចង់ស្គាល់រសជាតិត្រីឆ្ងាញ់ពិសេស។ ក្រៅពីភោជនីយដ្ឋាននៅខេត្តស្ទឹងត្រែងទិញ ក៏មានអ្នកនៅសៀមរាប និងភ្នំពេញ និងបណ្ដាលខេត្តនានាកម្មង់ទិញផងដែរ។

អ្នកលក់ត្រីបានបន្តទៀតថា:មូលហេតុវាមានតម្លៃថ្លៃបែបនេះ ដោយសារតែមិនសូវសម្បូរ ហើយរស់ជាតិរបស់វាឆ្ងាញ់ពិសេសណាស់ ពេលយកទៅធ្វើម្ហូបទទួលទានចំពោះមុខម្ហូប ដ៏ពេញនិយមដែលគេធ្វើពីត្រីប៉ាវ៉ាមុខពីរនោះចូលចិត្តយកទៅចំហុយស្ងោរជ្រក់អាំង និងបំពងជាដើម។

សូមបញ្ជាក់ថា ត្រីទឹកសាបទាំងបីប្រភេទនៅខេត្តស្ទឹងត្រែង ទី១. ត្រីប៉ាសុី ទី២.ត្រីប៉ាវ៉ាមុខពីរ ឬហៅថា(ត្រីមុខបាក់ )​និងទី៣.ត្រីប៉ាវ៉ាមុខមួយ។ ត្រីទាំងបីប្រភេទនេះ ត្រីប៉ាសេអ៉ី មានរសជាតិឆ្ងាញ់ជាងគេ បន្ទាប់មានត្រីប៉ាវ៉ាមុខពីរ និងបន្ទាប់មកទៀត ទី៣.ត្រីប៉ាវ៉ាមុខ ដែលមានតម្លៃទាបជាងត្រីប៉ាស៊ីអ៊ី និងប៉ាវ៉ាមុខពីរមានតម្លៃត្រឹមតែមួយគីឡូ៨ម៉ឺនរៀលទៅ ១០ម៉ឺនរៀលតែប៉ុណ្ណោះក្នុងមួយគីឡូក្រាម៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម