Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន-អាស៊ាន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ

បានផុស

នៅ

ជប៉ុន និងមេដឹកនាំបណ្ដាប្រទេសអាស៊ាននៅថ្ងៃអាទិត្យនេះបានព្រមព្រៀងគ្នាដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធទៅនឹងសន្តិសុខដែនសមុទ្រនៅក្នុងកិច្ចប្រជុំកំពូលដែលកំពុងរៀបចំឡើងនៅទីក្រុងតូក្យូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយបានឲ្យដឹងថា ជប៉ុន និងអាស៊ាន បានឈានដល់ការឯកភាពគ្នាក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់ការការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់ដែនសមុទ្រដោយផ្អែកលើច្បាប់មូលដ្ឋាន ក្នុងនោះមានទាំងសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរ ក៏ដូចជាការហោះហើរ និងការធ្វើពាណិជ្ជកម្មដោយគ្មានការហាមឃាត់ផងដែរ ។

ក្នុងសេចក្ដីថ្លែងការណ៍នោះបានលើកឡើងទៀតថា ជប៉ុន និងអាស៊ាន ក៏នឹងពង្រឹងការយល់ដឹងផងដែរអំពីដែនសមុទ្រ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្រ និងភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធដែនសមុទ្រ រួមទាំងធានាឲ្យបាននូវការដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា ពោល​ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ ។

គួរបញ្ជាក់ថា ជប៉ុនបាននឹងកំពុងរៀបចំកិច្ចប្រជុំកំពូលពិសេសជាមួយបណ្ដាមេដឹកនាំអាស៊ានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូក្នុងទីក្រុងតូក្យូ ខណៈក្នុងជំនួបនោះក៏ដើម្បីរំឭកខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាស៊ានផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នឹងឈប់សម្រាកពីការងាររយៈពេល ៤ ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម