Connect with us

ព័ត៌មានជាតិ

មេប៉ុស្តិ៍ព្រំដែនបាវិត ណែនាំមន្ត្រីពង្រឹងការត្រួតពិនិត្យមុខសញ្ញាអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់

បានផុស

នៅ

ក្នុងកិច្ចប្រជុំប្រចាំខែ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ខាត់​ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានណែនាំដល់មន្ត្រីជំនាញក្រោមឱវាទរបស់លោក ត្រូវពង្រឹងលើការគ្រប់គ្រងត្រួតពិនិត្យមុខសញ្ញាជនអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយបានស្ដាប់របាយការណ៍ស្តីពីលទ្ធផលការងារដែលបានអនុវត្តកន្លងទៅ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន បានផ្ដល់មតិណែនាំសំខាន់ៗមួយចំនួន ដើម្បីឱ្យមន្ត្រីជំនាញក្រោមឱវាទបន្តអនុវត្តការងារនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពថែមទៀត។ ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី បានជំរុញឱ្យមន្ត្រីក្នុងអង្គភាពទាំងអស់បន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ និងគោរពវិន័យឱ្យកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈជាកងកម្លាំងនគរបាលជាតិ ស្លៀកពាក់ឯកសណ្ឋានឱ្យបានស្អាត កាត់សក់ឱ្យបានសមរម្យ និងគោរពពេលវេលាក្នុងពេលបំពេញការងារ។

លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ក៏បានណែនាំដល់មន្ត្រីក្រោមឱវាទរបស់លោកទាំងអស់ត្រូវមានអាកប្បកិរិយាទន់ភ្លន់ សុភាពរាបសារ ប៉ុន្តែម៉ឺងម៉ាត់ក្នុងការបម្រើការងារប្រកបដោយចំណេះ និងជំនាញជូនភ្ញៀវជាតិ-អន្តរជាតិ នៅពេលចូល-ចេញប្រទេស ហើយត្រូវប្រាប់ភ្ញៀវឱ្យបំពេញសលាកបត្រឱ្យបានពេញលេញ ជាពិសេសលេខទូរសព្ទ និងអាសយដ្ឋាននៅកម្ពុជា។ ទន្ទឹមនេះ ជំរុញឱ្យផ្នែកសេនាធិការ និងផ្នែកបែបបទ បន្តយកចិត្តទុកដាក់ និងសហការគ្នាឱ្យបានល្អជាមួយពាក់ព័ន្ធ នៅពេលមានគណៈប្រតិភូបានធ្វើដំណើរឆ្លងកាត់ព្រំដែន។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ក៏ណែនាំឱ្យមានការពង្រឹងលើការគ្រប់គ្រងត្រួតពិនិត្យមុខសញ្ញាអន្តោប្រវេសន៍ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ តាមរយៈការត្រួតពិនិត្យ និងស្កែនលិខិតឆ្លងដែនមុន នឹងប្រថាប់ត្រាជូនភ្ញៀវ ហើយត្រូវបញ្ចូលទិន្ន័យ​ និងប្រើប្រាស់ប្រព័ន្ធ CBMS ឱ្យអស់ពីលទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យភ្ញៀវចូល-ចេញ។

May be an image of 1 person and text

ទាក់ទងនឹងបងល្មើសតាមព្រំដែន លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនបាវិតរូបនេះ បានបញ្ជាដល់កម្លាំងនគរបាលជំនាញរបស់ប៉ុស្តិ៍ព្រំដែន ត្រូវបន្តពង្រឹងលើការត្រួតពិនិត្យបង្ការ ទប់ស្កាត់ រាល់បទល្មើសឆ្លងដែនខុសច្បាប់ ការរត់ពន្ធមនុស្សឆ្លងដែន គ្រឿងញៀន ការធ្វើចរាចររូបិយវត្ថុក្លែងក្លាយ វត្ថុបុរាណ និងអាវុធខុសច្បាប់ ឱ្យខានតែបានតាមបណ្តាគោលដៅស្របតាមខ្សែបន្ទាត់ព្រំដែនដែលប៉ុស្តិ៍គ្រប់គ្រង ជាពិសេសបន្តសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធដែលឈរជើងក្នុងភូមិសាស្រ្តសម្រាប់ប្រតិបត្តិការនានា រួមទាំងភាគីមិត្តវៀតណាមផងដែរ។

អនុវត្តតាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ក៏បានរំលឹកដល់គ្រប់កងកម្លាំងទាំងអស់ត្រូវជៀសឱ្យឆ្ងាយពីការប្រើប្រាស់ និងការជួញដូរគ្រឿង ញៀន ព្រមទាំងហាមលេងល្បែងស៊ីសងគ្រប់ប្រភេទទាំងក្នុង និងក្រៅកាស៊ីណូ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម