Connect with us

ជីវិតកម្សាន្ដ

តារាស្រីថៃ១០រូប លេងខ្លួនអបអរបុណ្យណូអែលសុទ្ធតែប្លែកៗពីគ្នា

បានផុស

នៅ

ជារៀងរាល់ឆ្នាំ​នៅថ្ងៃទី២៥ ខែធ្នូ មនុស្សទូទាំងពិភពលោកតែងប្រារព្ធពិធីបុណ្យណូអែលឬហៅម្យ៉ាងទៀតថា Christmas មិនដែលអាកខានឡើយ។ ជាក់ស្ដែងមិនខុសពីមនុស្សទូទៅ ងាកទៅតារាស្រីៗថៃប៉ុន្មានរូបនោះវិញបានតុបតែងខ្លួនប្លែកៗ សឹងចំណាំមិនបាន។

តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបង្ហោះលើគណនីផ្ទាល់ខ្លួនរបស់តារាស្រីថៃប៉ុន្មានដួង បានឲ្យឃើញថាឆ្នាំនេះប្លែកខ្លាំង និងរសរវើកខុសពីឆ្នាំំមុន។ ក្នុងនោះគេសង្កេតឃើញថាពួកនាងម្នាក់ៗលេងខ្លួនស្ទាយខុសៗគ្នា​ ខណៈអ្នកខ្លះតុបតែងលម្អខ្លួនដោយសំលៀកបំពាក់ពណ៌ស ចំណែកអ្នកផ្សេងទៀតពណ៌ក្រហមយ៉ាងឆើតឆាយ។

យ៉ាងណាមិញ បង្ហោះលើបណ្ដាញអ៉ិនធើណេតមិនទាន់បានប៉ុន្មា​នម៉ោងផង រូបភាពរបស់តារាថៃទាំងនោះបានទទួលការសរសើរសាទរយ៉ាងព្រោងព្រាត ទាក់ទងនឹងសម្រស់ល្អឆើតរបស់ម្នាក់ៗ។ ជាពិសេសនោះគឺ​ Janie Tienphosuwan​ បានតុបតែងខ្លួនប្លែកពីគេខ្លាំង រហូតឃើញដងខ្លួននាងមានរាងស្គមស្គាំង ឃើញដល់ឆ្អឹងដងកំបិតឯណោះ។

តារាស្រីទាំងនោះ មានទាំងម៉ូដែលនិងសម្ដែងដូចជា៖ Phanthila fooklin, Sakolrat Woraurai, Janjira Janpitakchai, Anntonia Porsild,Beer Passaranan,Sammy Cowel, Maylada Susri, Janie Tienphosuwan​ និងតារាប្រុសស្រីជាច្រើនទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រូបភាពដំបូងរបស់ Jisoo ក្នុងស៊េរីរឿងខ្មោច Zombies ទទួលបានការគាំទ្រយ៉ាងច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៩ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម