Connect with us

KPT+

សាកលវិទ្យាល័យ ៨ កន្លែងនៅបរទេស ល្បីថាពិបាកចុះឈ្មោះចូលរៀនបំផុត

បានផុស

នៅ

សាកលវិទ្យាល័យដែលពិបាកចុះឈ្មោះចូលរៀន ភាគច្រើនផ្អែកលើលក្ខណៈវិនិច្ឆ័យផ្សេងៗគ្នា។ ប៉ុន្តែជាទូទៅ សាកលវិទ្យាល័យដែលមានអត្រាចូលរៀនទាប និងការប្រកួតប្រជែងខ្ពស់ ជារឿយៗត្រូវបានចាត់ទុកថាពិបាកបំផុតក្នុងការចូលរៀនបំផុតសម្រាប់សិស្សានុសិស្សដែលប៉ងចង់ទៅរៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧទាហរណ៍នៃសាកលវិទ្យាល័យពិបាកបំផុតក្នុងពិភពលោករួមមាន៖

សាកលវិទ្យាល័យហាវ៉ាដ (Harvard University) សហរដ្ឋអាមេរិក។

វិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (Massachusetts Institute of Technology) សហរដ្ឋអាមេរិក។

សាកលវិទ្យាល័យ Cambridge (University of Cambridge)ចក្រភពអង់គ្លេស។

សាកលវិទ្យាល័យ Oxford  (University of Oxford) ចក្រភពអង់គ្លេស។

វិទ្យាស្ថានបច្ចេកវិទ្យា Illinois  (University of Illinois at Urbana-Champaign) សហរដ្ឋអាមេរិក។

សាកលវិទ្យាល័យ Stanford (Stanford University) សហរដ្ឋអាមេរិក។

វិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា  (California Institute of Technology) សហរដ្ឋអាមេរិក។

សាកលវិទ្យាល័យ Columbia  (Columbia University) សហរដ្ឋអាមេរិក។

ទោះយ៉ាងណាក៏ដោយ​ សាកលវិទ្យាល័យទាំងនេះស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលរបស់ពិភពលោកដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ វាមានភាពល្បីល្បាញដោយសារកម្រិតខ្ពស់នៃការបង្រៀន និងការស្រាវជ្រាវ។ ជា​លទ្ធផល​មាន​អ្នក​ដាក់​ពាក្យ​ចូល​រៀន​ច្រើន។ ចំណែកអត្រាចូលរៀនរបស់សិស្សមានកម្រិតទាបខ្លាំង។ ស្របពេលដែល សាកលវិទ្យាល័យ Harvard មានអត្រាចូលរៀនត្រឹមតែ ៥.២ភាគរយ ដែលជាអត្រាចូលរៀនទាបបំផុតក្នុងពិភពលោក។

បន្ថែមពីលើអត្រាទទួលយកនិស្សិត កត្តាផ្សេងទៀតដែលអាចប៉ះពាល់ដល់ការលំបាកក្នុងការចូលរៀននៅសាកលវិទ្យាល័យរួមមាន៖

– ពិន្ទុប្រលងចូល សាកលវិទ្យាល័យភាគច្រើនទាមទារពិន្ទុតេស្តចូលខ្ពស់ ដូចជាពិន្ទុ US SAT ឬ ACT ពិន្ទុ UK A-Level ឬ IB ។

– GPA សាកលវិទ្យាល័យភាគច្រើនទាមទារ GPA ខ្ពស់ ដូចជា GPA ៣.៨ ឬខ្ពស់ជាងនេះ។

-សកម្មភាពក្រៅកម្មវិធីសិក្សា​ សាកលវិទ្យាល័យតែងតែពិចារណាសកម្មភាពក្រៅកម្មវិធីសិក្សា។ សកម្មភាពក្រៅកម្មវិធីសិក្សាសម្រាប់សិស្សដូចជា សកម្មភាពក្លឹប សកម្មភាពស្ម័គ្រចិត្ត សកម្មភាពកីឡា។ល។

-លិខិតអនុសាសន៍ សាកលវិទ្យាល័យតែងតែពិចារណាលិខិតអនុសាសន៍ពីសាស្រ្តាចារ្យឬអ្នកដែលស្គាល់សិស្សច្បាស់។

ប្រសិនបើអ្នកចង់ចូលសាកលវិទ្យាល័យពិបាកបំផុតក្នុងពិភពលោក សិស្សត្រូវត្រៀមលក្ខណៈគ្រប់ផ្នែក ទាំងផ្នែកសិក្សា សកម្មភាពក្រៅកម្មវិធីសិក្សា និងបុគ្គលិកលក្ខណៈ ដើម្បីមានឱកាសសិក្សាច្រើនបំផុតក្នុងសាលាដែលខ្លួនប៉ង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្រូវការទុនបម្រុងអ្វីខ្លះ ទើបអាចក្លាយជាមហាសេដ្ឋីពិភពលោក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម