Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យបន្តស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្ន បន្តទៀត

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យបន្តស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្ន បន្តទៀត ដោយសម្ដេចគិតថា នៅសល់បទពិសោធន៍ និងជ្រុងផ្សេងទៀត ដែលត្រូវស្រាវជ្រាវ និងចងក្រង ទុកឲ្យអ្នកជំនាន់ក្រោយបានយល់ដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីអបអរសាទរ “ខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ” នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣នេះ។

នៅក្នុងពិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យបន្តស្រាវជ្រាវ និងចងក្រងនូវឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះ និងដំណើរការពាក់ព័ន្ធនឹងដំណើរការសន្តិភាព ព្រមទាំងការបញ្ចប់សង្រ្គាមនៅកម្ពុជា ដែលនេះជាចំណុចដ៏សំខាន់មួយ។

សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នយោបាយឈ្នះឈ្នះ ត្រូវបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយមានការចូលរួមពីប្រតិបត្តិករ ហើយកន្លងមកមានការស្រាវជ្រាវ និងចងក្រងមួយចំនួនរួចមកហើយ ។ ប៉ុន្តែសម្ដេចគិតថា នៅសល់ចំណុចមួយចំនួនទៀត ដែលត្រូវស្រាវជ្រាវ និងចងក្រងបន្ថែម។​

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «នយោបាយឈ្នះឈ្នះ បានបញ្ចប់មកដោយប្រតិបត្តិករជាច្រើន ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និងក្រុមការងារបានខិតខំស្រាវជ្រាវ ចងក្រង សម្ដេចពិជ័យសេនា និងតួអង្គជាច្រើន រួមជាមួយសម្ដេចតេជោ បានផ្ដល់នូវធាតុផ្សំជាច្រើនមកហើយ ប៉ុន្តែខ្ញុំគិតថា បទពិសោធន៍ និងជ្រុងផ្សេងៗ នៅមានច្រើនទៀត សូមបន្ត»។

ការលើកទឹកចិត្តឲ្យមានការស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះ បន្តទៀតនេះ ដោយសារតែអ្នកស្រាវជ្រាវ និងចងក្រងទាំងនោះ គឺជាប្រតិបត្តិករផ្ទាល់ និងអាចដឹងនូវព័ត៌មាន​ច្រើន ហើយអាចប្រមូលនូវធាតុផ្សំចងក្រងទុក ឲ្យអ្នកជំនាន់ក្រោយរាប់រយឆ្នាំទៀត។ ត្រង់ចំណុចនេះ សម្ដេចធិបតី បានបន្ថែមថា «បើមិនអញ្ចឹងទេ នៅក្នុង ២០ឆ្នាំ ៣០ឆ្នាំ ៥០ឆ្នាំទៀត ឯកសារថ្មី គឺបានត្រឹមពីអ្នកសរសេរពីការស្រាវជ្រាវបន្ត ចឹងគឺសុំបន្តស្រាវជ្រាវយកចិត្តទុកដាក់បន្ថែម ទៅលើកិច្ចការងារនេះ»។

សូមជម្រាបថា នយោបាយឈ្នះ-ឈ្នះ ត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកមគ្គុ​ទ្ទេស​ក៍​ឯក​ ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា នៅថ្ងៃ​ទី​ ១១ ខែកុម្ភៈ ឆ្នាំ ១៩៩៦ ហើយត្រូវបានបិទបញ្ចប់ទាំងស្រុង នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩​៩៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៥ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ១១ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ១៩ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ២១ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២៤ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម