ព័ត៍មានទាន់​ហេតុការណ៏
Search

ភិន សុ​ដា​លី​ស ព្រួយ​នោះ​មហា​សែន​ព្រួយ ព្រួយ​ពេក​កន្លង ខណៈ​រឿងអាស្រូវ​កាន់តែ​ល្បី​សុះសាយ

ភ្នំពេញ ​៖ ​ពាក្យ​ចចាមអារ៉ាម រវាង​តារា​សម្ដែង​រូប​ស្រស់​មេម៉ាយ​កូន​មួយ អ្នកនាង ភិន សុ​ដា​លី​ស និង​បុរស​សង្ហា​ដែល​ជា​កូនកាត់​រុស្ស៊ី​ឈ្មោះ ស៊ិន​នី បាន​និង​កំពុងតែ​ល្បី​សុះសាយ ពាសពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​អ្នក​ទាំង​២ បង្ហាញ​សកម្មភាព​ស្និទ្ធស្នាល​ដូច​គូស្នេហ៍​ថ្មីថ្មោង​មួយគូ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​មក​។

ក្អែក​មួយ​ជា​ក្អែ​កដប់ ទាក់ទង​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​នេះ បាន​ធ្វើ​ឲ្យ​តារា​សម្ដែង​រូប​ស្រស់​សោភា​យើង អ្នកនាង ភិន សុ​ដា​លី មិន​សប្បាយចិត្ត​ប៉ុន្មាន​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​ខ្លួន​ ដែល​ជា​ស្រី​ខ្មែរ​មួយ​រូប និង​ក្រុម​គ្រួសារ​របស់​អ្នកនាង​ផង​ដែរ​។ មួយវិញទៀត​រឿង​រ៉ាវ​កាលពី​លើក​មុន​នោះ ដែល​ទើបតែ​ស្ងប់ស្ងាត់​ហាក់​នៅ​ថ្មីៗ​នៅឡើយ ក៏​កើតមានឡើង​នូវ​ពាក្យ​ចចាមអារ៉ាម​ថ្មី ដែល​ថា​នាង​ និង ​កូនកាត់​រុស្ស៊ី លោក ស៊ិន​និ លួច​មាន​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​ជាមួយគ្នា។

ពាក្យ​ចចាមអារ៉ាម​នោះ បាន​ផ្ទុះ​កកើត​ឡើង បន្ទាប់ពី​អ្នកនាង ភិន សុ​ដា​លី​ស និង​លោក ស៊ិន​នី បាន​ចាប់ដៃគ្នា​សម្ដែង​ជា​តួ​ឯង​ប្រុស​-​ស្រី​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​បែប​កំប្លុកកំប្លែង​បង្កប់ន័យ​អប់រំ រឿង “​ណូ​លី ណូ​ឡា​” ដែល​ទើបតែ​ត្រូវ​បាន​រៀបចំ​ពិធី​ក្រុង​ពាលី​ចេញ​ថត​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី ២៥​ខែឧសភា ឆ្នាំ​២០១៧​នេះ។

អ្នកនាង ភិន សុ​ដា​លី ព្រួយ​នោះ​មហា​សែនព្រួយ ព្រួយ​ពេក​កន្លង ព្រួយ​រហូតដល់​ខ្លាច​អាច​ត្រូវ​នៅ​មេម៉ាយ​រហូត ដោយសារតែ​អត់​មាន​អ្នកណា​ហ៊ាន​ចូល​ចែចូវ​ស្ដីដណ្ដឹង​ខ្លួន​ទៀត​ផង ព្រោះតែ​ពាក្យ​ចចាមអារ៉ាម ដែល​កើត​ចេញ​ពី​មាត់​អត់​គម្រប របស់​មនុស្ស​មួយចំនួន​នោះ​។

អ្នកនាង ភិន សុ​ដា​លី បាន​លើក​​ឡើង​ថា “​ទេ​…​អូន​អត់​ដឹង​អី​ផង , តួ​ប្រុស​ក្នុង​រឿង​ថ្មី​ហ្នឹង​ក៏​មិនមែន​អូន​ជា​អ្នក​សុំ​ប៉ា​ឲ្យ​គាត់​ដើរតួ​ដែរ គឺ​ប៉ា​អ្នក​រើស​ខ្លួន​គាត់​ឲ្យ​សុទ្ធ​។ តាមពិត​តួ​ប្រុស​ហ្នឹង​ត្រូវ​ហ៊ា​អូន ជា សុវណ្ណ​ន​រា​ហ៍ ទេ Prince Syny ហ្នឹង​កាត់មុខ​កាត់​មាត់​ណាស់ ណាមួយ​មុខមាត់​ត្រូវ​សាច់រឿង​ជាង ធ្វើ​ម៉េច​គេ​កូនកាត់ ឥលូវ​មក​ថា​ពួកយើង​ទាក់ទង​គ្នា​ទៀត ចប់​បាត់​ហើយ លែងមាន​អ្នក​ចែចូវ​ហើយ​…”​។

ហេតុ​ដូច​នេះ​ហើយ សូម​មហាជន​ដែល​កំពុង​តែ​មាន​ការ​យ​ល់​ច្រឡំ សូម​ឈប់​យល់ច្រឡំ​ទៀត​ទៅ ចំពោះ​ទំនាក់ទំនង​របស់​អ្នកនាង ភិន សុ​ដា​លី​ស ជាមួយ​លោក​កូនកាត់​រុស្ស៊ី ស៊ិន​នី​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114