Connect with us

កីឡា

សហព័ន្ធគ្រោងចំណាយជាង៤ម៉ឺនដុល្លារសម្រាប់ប្រណាំងកង់ថ្នាក់ជាតិចុងសប្តាហ៍នេះ

បានផុស

នៅ

សហព័ន្ធ​ខ្មែរ​ទោចក្រយានគ្រោង​នឹងចំណាយ​ប្រាក់​ប្រមាណ​ជាង​​៤​ម៉ឺន​ដុល្លារ​អាមេរិក​ដើ​ម្បី​​រៀបចំ​ការ​ប្រកួត​ប្រណាំង​កង់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ ​ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​លើក​​មក​ខែ​មករា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​ទោចក្រយាន​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​​ទី​២ ខែ​មករា ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា កីឡា​ប្រណាំង​កង់​កម្ពុជា​បាន​បង្កើត​កំណត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោក​អគ្គលេខាធិការ​បានលើក​ឡើង​ថា ៖«យើង​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ជាលើក​ដំបូង​​ក្នុង​កីឡា​ស៊ីហ្គេម ដោយ​យើង​បាន​ឈ្នះ​មេដាយ​២​គ្រឿង។ កន្លង​មកយើង​មិន​ធ្លាប់​បាន​ឈ្នះ​មេដាយ​ទេ​នៅ​ស៊ីហ្គេម តែ​ឆ្នាំ​២០២៣ ស៊ីហ្គេម​នៅ​កម្ពុជា​យើង​ឈ្នះ​បាន​មេដាយ​២​គ្រឿង»។ ការ​ប្រកួត​ស៊ីហ្គេម​នៅ​កម្ពុជា កីឡាករ ឃីម ម៉េងឡុង បាន​ឈ្នះ​មេដាយ​​២​គ្រឿង​គឺ​មេដាយ​ប្រាក់​ លើ​វិញ្ញាសាបុរស Men’s elimination និង​មេដាយ​សំរិទ្ធ លើ​វិញ្ញាសា Men’s cross country។

សមិទ្ធផល​ដែល​ទទួល​បាន​ពី​កីឡា​ស៊ីហ្គេម​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​ផ្តល់កម្លាំង​កាយ​ចិត្តសម្រាប់​សហព័ន្ធ ដៃ​គូ​សហការ និង​អត្តពលិក​សម្រាប់​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣។ តាម​ការ​ឲ្យ​ដឹង​ពី​លោក នូ ចំរើន​ ថា ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះមានវិញ្ញាសា​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ក្នុង​នោះ​កីឡាករ កីឡាការិនី​មាន​លទ្ធភាព​ចូល​រួម​ប្រកួត​ដល់​ទៅ​២​វិញ្ញាសា​ដែល​រួម​ចំណែក​ជួយ​ធ្វើ​ឲ្យ​ពួក​គាត់​បង្កើន​សមត្ថភាព​កាន់​តែ​ខ្លាំង។

លោក នូ ចំរើន បាន​ឲ្យ​ដឹង​ថា ៖«សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​​ យើង​គ្រោង​ចំណាយ​ទឹក​ប្រាក់​ចំនួន​៤២៧៥០​ដុល្លារ​ដែល​មាន​រយៈ​ពេល​​២​ថ្ងៃនៅ​ថ្ងៃទី​៦-៧ ខែ​មករា ឆ្នាំ​០២៤។ យើង​មិន​មែន​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​តែ​ជយលាភី​លេខ​១​ដល់​លេខ​៣​ទេ​គឺ​ដល់​លេខ​៥​ដើម្បី​ឲ្យ​​កីឡាករ កីឡាការិនី​កាន់​តែ​សប្បាយ​ចិត្ត»។

​ការ​ប្រកួត​​ដែល​មាន​រយៈ​ពេល​២​ថ្ងៃ​​ធ្វើ​នៅ​ខេត្ត​កំពង់ឆ្នាំង​ដែល​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ៗ​​​រៀបចំ​ការ​ប្រកួត​តែ១​ថ្ងៃ​នៅ​ខេត្ត​សៀម​រាប។

លោក នូ ចំរើន បាន​បន្ត​​ថា ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​មាន​អត្តពលិក​​ចំនួន​២៩៨​នាក់​​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ដែល​មាន​កើន​​ឡើង​ច្រើន​​ជាង​ឆ្នាំ​២០២២។ អ្វី​ដែល​គួរ​ឲ្យ​សំគាល់​ទៀត​នោះមាន​៧​វិញ្ញាសា​ដែល​កីឡាករ​ កីឡាការិនី​​ម្នាក់​មាន​លទ្ធភាព​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ដល់​ទៅ​២​វិញ្ញាសា។

កត្តា​អំណោយ​ផល​ដល់​ការ​ប្រកួត​ថ្នាក់​ជាតិ​ដល់​ទៅ​២​ថ្ងៃ​គឺ​ដោយសារ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ដៃ​គូ​សហការ និង​ការ​រៀបចំ​នៅ​ខេត្ត​កំពង់ឆ្នាំ​ង​ដែល​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​អគ្គលេខាធិការ​ជឿ​ថា ការ​បង្កើត​​ឲ្យ​អត្តពលិក​​ចូល​រួម​ច្រើន​វិញ្ញាសា​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ឱកាស​បង្កើន​សមត្ថភាព​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ៕

វិញ្ញាសា៧​មាន​ដូច​ខាង​ក្រោម៖

  1. វិញ្ញាសា កង់​គួកបុរស​ថ្នាល អាយុ​១៨ឆ្នាំ​ចុះ​ក្រោម
  2. វិញ្ញាសា កង់​គួក​បុរសពេញ​វ័យ ​អាយុ​ចាប់​ពី​១៨​ឆ្នាំឡើង
  3. វិញ្ញាសា កង់​គួក​បុរស អាយុ​ចាប់ពី៤០​ឆ្នាំ​ឡើង
  4. វិញ្ញាសា កង់​ភ្នំបុរស​ថ្នាល អាយុ​១៨​ឆ្នាំ​ចុះ​ក្រោម
  5. វិញ្ញាសា កង់​ភ្នំ​បុរស​ពេញ​វ័យ អាយុ​១៨​ឆ្នាំ​ឡើង
  6. វិញ្ញាសា កង់ភ្នំ​នារី​ អាយុ​​១៥​ឆ្នាំ​ឡើង
  7. វិញ្ញាសា កង់​ភ្នំ​បុរស អាយុ​​៤០​ឆ្នាំ​ឡើង

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម