ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ចុះ​ឆែកឆេរ​លំនៅឋាន​មិន​រៀបរយ ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខុសច្បាប់​១១​នាក់

​ភ្នំពេញ ៖ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នាយកដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​នីតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ ដោយមាន​ការសង្ស័យ​លំនៅឋាន​មិន​រៀបរយ​មួយកន្លែង ​ហើយក៏​បាន​ចុះ​ឆែកឆេរ​រកឃើញ​ជនជាតិ​វៀតណាម​១១នាក់ ​ដែល​គ្មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ​មិនចេះ​និយាយ​ខ្មែរ​ ដែលមាន​ទីតាំង​ស្ថិតនៅ​ម្តុំ​បី​ស្ថាប័ន​ តាម​បណ្ដោយ​ទន្លេសាប ​ភូមិ​ដើម​គ​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​។

ប្រតិបត្តិការ​នេះ ធ្វើឡើង​នៅវេលា​ម៉ោង ​៦​និង​០០​នាទី​ព្រឹក ​ថ្ងៃទី​៦ ខែមិថុនា ​ឆ្នាំ​២០១៧ ​ដែល​ដឹកនាំ​ដោយ​លោក​ អ៊ុក​ ហៃ​សីលា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​នៃ​ក្រសួងមហាផ្ទៃ ដោយមាន​ការ​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួម​នឹង​សមត្ថកិច្ច​មូលដ្ឋាន ​និង​អាជ្ញាធរ​ដែនដី​ផង​ដែរ។ ការចុះ​ឆែកឆេរ​នេះ​ដើម្បី​រក​ជនអន្តោប្រវេសន៍​ដែល​មក​ស្នាក់នៅ និង​ធ្វើ​ការ​មិន​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ឆែកឆេរ​នេះ​ យើង​រក​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​៥៥​នាក់ ស្រី​១៩​នាក់ ​ហើយ​ក្នុងចំណោម​៥៥​នាក់​នោះ ​អ្នក​គ្មាន​ឯកសារ​ត្រឹមត្រូវ​ចំនួន​១១​នាក់​ស្រី ៤​នាក់។ បន្ទាប់ពី​ឃាត់ខ្លួន បាន​នាំ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114