Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងអឺរ៉ុបបង្កើនការទូតទ្វេដងដើម្បីរម្ងាប់ភាពតានតឹងនៅមជ្ឈិមបូព៌ា

បានផុស

នៅ

កាល​ពី​ថ្ងៃ​សៅរ៍ ទី​៦ ខែមករា ឆ្នាំ​២០២៤ មន្ត្រី​ទូត​​ជាន់​ខ្ពស់​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ចាប់​បង្កើន​បេសកកម្ម​​ការទូត​ទ្វេ​ដង​នៅ​មជ្ឈិម​បូព៌ា​​ដោយ​មាន​​គោល​បំណង​រម្ងាប់​ភាព​តាន​តឹង​ដែល​កំពុង​គំរាម​កំហែង​​ដល់​ភាព​វឹក​វរ និង​ជម្លោះ​​រីក​កាន់​តែ​ធំ​នៅ​ក្នុង​តំបន់។

លោក Antony Blinken រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកបាន​ចាប់ផ្តើម​ទស្សនកិច្ច​រយៈ​ពេល​៥​ថ្ងៃ​​ទៅ​តំបន់​មជ្ឈិមបូព៌ា​ដោយ​មាន​ជួប​ប្រជុំ​​នៅ​ក្នុង​ប្រទេស​តួកគី ហើយលោក Josep Borrell មន្ត្រី​ទូត​ជាន់​ខ្ពស់​បំផុត​របស់​សហភាព​អឺរ៉ុប​បាន​ទៅ​ទស្សនកិច្ច​នៅ​ទី​ក្រុង Beirut របស់​ប្រទេសលីបង់។

លោក Antony Blinken រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្នែក​ការ​ទូត​បាន​ធ្វើ​ឡើង​ចំ​ពេល​ហិង្សា​​ថ្មី​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ជម្លោះ​ព្រំ​ដែនរវាង​ប្រទេស​លីបង់ និង​អ៉ីស្រាអែល​ដែល​ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​​​ទំនង​ជា​ចំណុច​ក្តៅផ្ទុះ​ជម្លោះ​កាន់​តែធំ។

ក្រុម Hezbollah បាន​បាញ់​គ្រាប់​រ៉ុក្កែត​​ជា​ច្រើន​ពី​ភាគ​ខាង​ត្បូងលីបង់​ចូល​ទៅ​ទឹក​ដី​អ៉ីស្រាអែល​កាល​​ពី​ថ្ងៃ​សៅរ៍ ខណៈ​​ការ​ឆ្លើយតប​បឋម​​ចំពោះ​ការ​សម្លាប់​មេដឹក​នាំ​ក្រុម​ហាម៉ាស់​នៅ​តំបន់ Beirut កាល​ពី​សប្តាហ៍​មុន​ក្នុង​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ចូល​អ៉ីស្រាអែល។

លោក Borrell បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ឆ្លើយ​តប​គ្នា​ដោយ​អាវុធ និង​បាន​និយាយ​ថា វា​ជា​រឿង​សំខាន់​ដែល​លីបង់​មិន​ត្រូវ​បាន​អូស​ចូល​ទៅ​ក្នុង​ជម្លោះ​ហ្គាហ្សា។ «យន្តការ​ការទូត​នៅ​តែ​បន្ត​បើក​ចំហរ។ សង្គ្រាម​មិន​មែន​ជា​ជម្រើស​តែ​មួយ​នោះ​ទេ តែ​វា​ជាជម្រើស​ដ៏​អាក្រក់​បំផុត»។

លោក Josep Borrell មន្ត្រី​ទូត​ជាន់​ខ្ពស់​បំផុត​របស់​សហភាព​អឺរ៉ុប​

អ្នក​វិភាគ​ជា​ច្រើន​ជឿ​ថា ជម្លោះគ្រប់​ជ្រុង​ជ្រោយ​​រវាង Hezbollah និង​អ៉ីស្រាអែលនៅ​តែ​មិន​ទំនង​នោះ​ទេ ថែម​ទាំង​មិន​បាន​រៀបចំ​ដែល​ធ្វើ​ឲ្យ​ប្រឈម​មរណភាព​ ការ​ចំណាយ និងការ​បំផ្លិច​បំផ្លាញ។

ក្នុង​សុន្ទរកថា២​កាល​ពី​សប្រាហ៍មុន លោក Hassan Nasrallah មេដឹក​នាំ​អង្គការ​អ៉ីស្លាម​និយម​បាន​គំរាមសង​សឹក​ចំពោះ​ការ​សម្លាប់​លោក Saleh al-Arouri អនុប្រធានដឹក​នាំ​នយោបាយ​​របស់​ក្រុម​ហាម៉ាស់ ប៉ុន្តែ​មិន​បាន​ប្តេជ្ញា​ពី​ការ​បង្កើន​ការ​វាយ​ប្រហារ​ធំ​លើ​អ៉ីស្រាអែល​នោះ​ទេ។

ក្រុម​ហាម៉ាស់ និង Hezbollah ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​នឹង​ប្រទេស​អ៉ីរ៉ង់ ហើយ​លោក Arouri បាន​ស្លាប់​នៅតំបន់​មួយ​ដែល​ជា​បន្ទាយ​របស់​ Hezbollah។ មេដឹក​នាំ​ហាម៉ាស់ផ្សេង​ទៀត​ស្ថិត​នៅ​តំបន់​ហ្គាហ្សា ប្រទេស​កាតារ និង​តួកគី។

ការ​ប្រយុទ្ធគ្នា​នៅ​តែបន្ត​ក្នុង​តំបន់​ហ្គាហ្សា ខណៈ​ជម្លោះ​រវាង​ហាម៉ាស់ និង​អ៉ីស្រាអែល​បាន​អូស​បន្លាយ​ចូល​ដល់​ខែ​ទី​៤ ជា​ពិសេស​​ទាំង​ក្នុង និង​នៅ​ជិត​​ភាគ​ខាង​ត្បូង​ទី​ក្រុង Khan Younis។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Blinken បាន​ជួបប្រធានាធិបតី​តួកគី លោក​ Recep Tayyip Erdoğan នៅ​ទី​ក្រុង​អ៉ិស្តង់ប៊ូល និងត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​នៅអ៉ីស្រាអែល​ West Bank, ហ្ស៊កដានី កាតារ អារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត និង​អេហ្ស៊ីប។

សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​គាំទ្រអ៉ីស្រាអែល​ចាប់​តាំង​ពី​​ការ​ផ្ទុះ​សង្គ្រាម​ជា​មួយ​ហាម៉ាស់​កាល​ពី​បី​ខែ​មុន។ ទោះ​បី​ជា​យ៉ាង​ណា លោក Blinken ត្រូវ​បាន​គេរំពឹង​ដាក់​សម្ពាធ​លើ​​នាយក​រដ្ឋមន្ត្រី​អ៉ីស្រាអែល​ លោក Benjamin Netanyahu ដើម្បី​គិត​គូរ​លើការការពារ​ជន​ស៊ីវិល​ជា​ចម្បង​នៅ​តំបន់​ហ្គាហ្សា អនុញ្ញាត​ឲ្យ​ជំនួយ​កាន់​ច្រើន​ចូល​ទៅ​ក្នុង​ទឹក​ដី និងគ្រប់គ្រងរដ្ឋ​មន្ត្រី​ស្តាំ​និយម​ដែល​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន​ផ្លាស់​ទី​លំនៅ​ដែល​វោហាសាស្ត្រ​បែប​នេះ​ត្រូវ​បាន​អាមេរិកថ្កោល​ទោស​ថា​ជាការមិន​ទទួល​ខុស​ត្រូវ។

លោក Netanyahu ​បាន​ខឹង​សម្បារ​នឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនដែល​បាន​បដិសេធ​ពាក់​ព័ន្ធ​​នឹង​ផែន​ការ​លំអិតណា​មួយ​សម្រាប់​អភិបាលកិច្ច​តំបន់​ហ្គាហ្សា នៅ​ពេល​ការ​វាយ​ប្រហារ​របស់អ៉ីស្រាអែលបញ្ចប់ និងបាន​បដិសេធ​ចំពោះ​ជម្រើស​ពេញ​ចិត្ត​របស់​អាមេរិក។

ការ​វាយ​ប្រហារ​របស់​អ៉ីស្រាអែល​នៅ​ហ្គាហ្សា​បាន​សម្លាប់​មនុស្ស​ជាង​២២៤០០​នាក់ ដែល​ជាង២ភាគ​៣​ជាស្ត្រី និង​កុមារ។ នេះ​បើ​យោង​តាមក្រសួង​សុខាភិបាល​ដែល​គ្រប់​គ្រង​ដោយ​ហាម៉ាស់ ហើយ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​គិត​ថា បាន​ជាប់​​នៅ​ក្រោម​​គំនរ​បាក់​បែក និង​មាន​អ្នក​របួស​រាប់​ពាន់​នាក់​។

នៅ​ថ្ងៃ​សៅរ៍​ម្សិល​មិញ លោក Blinken បាន​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ហ្ស៊កដានី។ បន្ទាប់​មក​លោក​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតារ អារ៉ាប់រួម និង​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃ​​អាទិត្យ និង​ចន្ទ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​អ៉ីស្រាអែល និង​ West Bank នៅ​ថ្ងៃ​អង្គារ៍ និង​ពុធ។ ចុង​ក្រោយ​លោក​ទៅ​ប្រទេស​អេហ្ស៊ីប៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៤ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម