Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំដាក់ចេញវិធានការ៤ លើកកម្ពស់ឥរិយាបទ និងចរិយាសម្បទារសិស្ស

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធានការចំនួន ៤ ដើម្បីលើកកម្ពស់ឥរិយាបទ និងចរិយាសម្បទារបស់សិស្សានុសិស្សឱ្យកាន់តែល្អប្រសើរ។ ការដាក់ចេញនូវវិធានការទាំងនេះ ជាការឆ្លើយតបទៅនឹងបច្ចុប្បន្នមានសិស្សមួយចំនួនតូចបានប្រព្រឹត្តិនូវអំពើអសីលធម៌ដូចជា ប្រើហិង្សា ឬវាយតប់គ្នាក្នុងសាលា ឬតាមដងផ្លូវ និងជិះម៉ូតូជ្រែពេញផ្លូវបង្កអនាធិតេយ្យដល់សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍នៅរសៀលថ្ងៃទី១៦ ខែមករា នេះថា វិធានការចំនួន ៤ នោះ រួមមាន ទី១. ក្រសួងបានចេញសេចក្តីណែនាំដោយធ្វើបច្ចុប្បន្នកម្មរៀងរាល់ឆ្នាំ ក្នុងការអនុវត្តតាមសាលារៀនហើយ ឆ្នាំនេះក្រសួងក៏បានចេញសេចក្តីណែនាំ ស្តីពី ស្តង់ដាសាលារៀនគំរូសម្រាប់គ្រប់កម្រិតថ្នាក់ និងគ្រឹះស្ថានសាធារណៈ និងឯកជន ក្នុងនោះក្រសួងក៏បានបញ្ជាក់ពីឥរិយាបទ សីលធម៌ អ្វីដែលអនុញ្ញាត និងមិនអនុញ្ញាត។ រីឯសាលា ក៏យោងឯកសារនេះ រៀបចំជាបទបញ្ជាផ្ទៃក្នុងផងដែរ។

ទី២. ក្រសួងបានដាក់អនុវត្តកម្មវិធីក្រៅម៉ោងសិក្សា និងអនុវត្តវិធីសាស្ត្របង្រៀនថ្មី ដើម្បីលើកកម្ពស់ឥរិយាបទ និងចរិយាសម្បទា ទី៣. ក្រសួងបានដាក់បញ្ចូលរង្វាយតម្លៃលើឥរិយាបទ ជាផ្នែក១ នៃរង្វាយតម្លៃការសិក្សារបស់សិស្ស និង ទី៤. ការពង្រឹងកិច្ចសហការជាមួយសហគមន៍ និងមាតាបិតាអាណាព្យាបាល។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យអនុវត្តស្ដង់ដា សាលារៀនគំរូចំនួន ៥ សម្រាប់មត្តេយ្យសិក្សា​រហូតដល់មធ្យមសិក្សា និងពានរង្វាន់សាលាគំរូ សម្តេចមហាបវរធិបតី និងការចូលរួមអនុវត្ត “យុទ្ធនាការសាលារៀន​ស្អាតគ្មានសំរាម “ដើម្បីលើកកម្ពស់គុណភាពអប់រំសម្រាប់ ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ រួមមាន ការលើកកម្ពស់​អភិបាលកិច្ចសាលារៀន ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោង​សិក្សាឱ្យស្របទៅ​តាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខ​ភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្រប​តាមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម