ព័ត៍មានទាន់​ហេតុការណ៏
Search

រំជួល​ចិត្ត​ជាមួយ​បទ​ចម្រៀង​«​ទឹកភ្នែក​កក​» ខណៈ​រឿង​នេះ​ចាប់ផ្ដើម​ចាក់​បញ្ចាំង​កាលពី​ម្សិលមិញ

ភ្នំពេញ​ ៖ ​រឿង​«​ទឹកភ្នែក​កក​»​ ជា​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ មាន​គ្រប់​រសជាតិ​នៃ​ជីវិត​នោះ​ ​​​បាន​ចាប់ផ្ដើម​ចាក់​បញ្ចាំង​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​រួច​ហើយ ​​​​កាលពី​យប់​ថ្ងៃ​ចន្ទ​​ទី​១២ ​​ខែ​មិថុនា ​ឆ្នាំ​២០១៧​​​​(ចន្ទ​ដល់​ព្រហស្បតិ៍)។ ប៉ុន្តែ​​​បន្ថែម​ពី​លើ​ការ​ទស្សនា​នូវ​សាច់រឿង​ដ៏​កម្សត់​មួយ​នេះ ​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នោះ​ សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនា​បទ​ចម្រៀង​«​ទឹកភ្នែក​កក​» ជា​ចម្រៀង​នៅ​ក្នុង​សាច់រឿង​នេះ ទាំង​អស់​គ្នា ​ដូច​ខាង​ក្រោម ​៖

គួរ​បញ្ជាក់​ថា រឿង​«​ទឹកភ្នែក​កក​»​ជា​ខ្សែភាពយន្ត​ភាគ​ខ្មែរ ផលិត​ដោយ​សាស្ត្រាចារ្យ​ហ្វៀ​ម​, និពន្ធ និង​ដឹកនាំ​រៀង​ដោយ​អ្នកនិពន្ធ​ឆ្នើម ប៊ុន ចាន់​និមល​។ រឿង​នេះ ត្រូវ​បាន រៀបចំ​ធ្វើ​ពិធី​សែនក្រុងពាលី និង​ចាប់ផ្ដើម​ថត​ជា​លើកដំបូង កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​ក្រុមហ៊ុន សាស្ត្រា មេ​ឌា ខូ អិ​ល​ធី​ឌី​៕