Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះ Boeing 737 របស់រដ្ឋមន្ត្រីការបរទេសអាមេរិកមានបញ្ហា ចំពេលបម្រុងចេញដំណើរ

បានផុស

នៅ

កាលពីថ្ងៃពុធ ខែមករា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជាប់គាំងនៅលើយន្តហោះមួយរយៈខ្លីនៅទីក្រុង Davos ប្រទេសស្វីស អំឡុងពេលលោកធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីលោកបាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឱ្យដឹងថា លោក Antony Blinken បានធ្វើដំណើរត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ តាមរយៈ យន្តហោះ Boeing 737 របស់លោក ដែលបានចតនៅអាកាសយានដ្ឋាន Zurich ពីទីក្រុង Davos ប្រទេសស្វីស ។ យ៉ាងណាមិញ នៅពេលដែលលោក Blinken និងក្រុមការងារបានឡើងទៅដល់យន្តហោះ ស្រាប់តែក្រុមបច្ចេកទេសបានណែនាំឱ្យចុះវិញជាបន្ទាន់ដោយសារតែយន្តហោះមានបញ្ហាគាំងមេកានិក និងធ្លាយអុកស៊ីសែន ។ ជុំវិញបញ្ហាបច្ចេកទេសនេះដែរ មិនអាចដោះស្រាយបានភ្លាមៗឡើយ ដូច្នេះ ត្រូវបង្ខំចិត្តឱ្យលោក Blinken ប្ដូរជើងហោះហើរ ដោយប្រើយន្តហោះធុនតូច ជំនួសវិញ ។

សូមបញ្ជាក់ផងដែរថា យន្តហោះ Boeing 737 ប្រើដោយ លោក Blinken គឺជាក្រុមប្រភេទយន្តហោះ ដែលបានធ្វើកំណែប្រែថ្មី បន្ទាប់ពី MAX 9 ។ និយតករអាកាសចរណ៍ជុំវិញពិភពលោកបានហាមឃាត់យន្តហោះ ប្រភេទ 737 MAX ដែលជាក្រុមហ៊ុនអាកាសចរណ៍លក់ដាច់បំផុតរបស់ Boeing កាលពីខែមីនា ឆ្នាំ ២០១៩ បន្ទាប់ពីមានករណីធ្លាក់នៅប្រទេសអេត្យូពី និងឥណ្ឌូនេស៊ី សម្លាប់មនុស្សសរុប ៣៤៦ នាក់។ ក្រោយមកយន្តហោះទាំងនោះត្រូវបានកែប្រែ និងសម្រួលឱ្យដំណើរការឡើងវិញក្នុងរយៈពេល ២ ឆ្នាំក្រោយ បន្ទាប់ពីការជួសជុលប្រព័ន្ធគ្រប់គ្រងការហោះហើររបស់ពួកគេ។

ក្តីបារម្ភអំពីសុវត្ថិភាពថ្មីៗបានលេចឡើងកាលពីខែមុន នៅពេលដែលក្រុមហ៊ុន Boeing បានណែនាំប្រតិបត្តិករ 737 MAX ឱ្យពិនិត្យមើលយន្តហោះរបស់ពួកគេសម្រាប់បញ្ហាមួយចំនួន ជាពិសេសគឺការរលុងគ្រឿងបង្គុំផ្នែកណាមួយ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះប្រហែល ១៩% ដែលបាត់បង់តម្លៃទីផ្សារជិត ៣០ ពាន់លានដុល្លារចាប់តាំងពីកើតមានឧបទ្ទវហេតុ Alaska Airlines ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

ប្រភព÷ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម