Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ដាក់២សំណួរទៅទណ្ឌិត សម រង្ស៊ី ក្រោយរិះគន់សមត្ថភាពសម្តេច ហ៊ុន ម៉ាណែត

បានផុស

នៅ

តាមរយៈសារនៅលើបណ្ដាញតេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមករា នេះ បានដាក់សំណួរចំនួន២ ទៅកាន់ទណ្ឌិត សម រង្ស៊ី ក្រោយទណ្ឌិតរូបនេះ រិះគន់សមត្ថភាពសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ បានចោទជាសំណួរដូច្នេះ នៅក្រោយពេល សម្ដេចបានទស្សនាកិច្ចសម្ភាសន៍មួយ ដែលធ្វើឡើងដោយក្រុមប្រឆាំងជ្រុលនិយម។ ក្នុងកិច្ចសម្ភាសន៍នោះ ទណ្ឌិត សម រង្ស៊ី បានវិភាគ និងនិយាយថា  សម្ដេច ហ៊ុន ម៉ាណែត អត់ចេះអីទេ អ្វីៗឪពុកនៅបញ្ជាដឹកនាំទាំងអស់ ប៉ុន្តែជីវិតមនុស្សគ្មានអ្វីអមតៈទេ អត់ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត និងចប់ដែរ ឯឱកាសរបស់អ្នកប្រឆាំងក៏មកដល់ដែរ។

ក្រោយការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី បែបនេះ សម្ដេចតេជោ បានអះអាងថា សម្ដេចផ្ទាល់ពិតជាអស់សំណើច។ សម្ដេចបានអះអាងថា សម្ដេចមិនចង់ឆ្លើយតបជាមួយសមត្ថភាព ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនោះទេ ព្រោះប្រជាជនកម្ពុជាបានស្គាល់រួចមកហើយ។ មិនបានឆ្លើយរឿងសមត្ថភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា តែសម្ដេចតេជោ បានចោទសួរទៅកាន់ក្រុមប្រឆាំង ដែលតែងនិយាយ ជាន់កែងខ្លួនឯងនេះនូវសំនួរពីរដូចជា៖ ទី១/ អំណាច ហ៊ុន ម៉ាណែត ផ្អែកលើអំណាចរបស់ ហ៊ុន សែន បើ ហ៊ុន សែន ស្លាប់ ហ៊ុន ម៉ាណែត នឹងចប់។ សំនួរសួរថា ចុះបើ ហ៊ុន សែន នៅរស់២០ ទៅ ៣០ឆ្នាំទៀត តើក្រុមប្រឆាំងវាទៅជ្រកនៅទីណា? ទី២/ អ្នកដែលនិយាយថា ហ៊ុន សែន មិនមែនមានជីវិតអមតៈទេ ម្នាក់នេះមានអាយុច្រើនជាង ហ៊ុន សែន។ សំនួរសួរថា ពេល ហ៊ុន សែន កើនអាយុ តើលោកមិនកើនអាយុទេអី? ឆ្លើយជួសទៅចុះកើនដូចគ្នានឹងអាចងាប់មុន ហ៊ុន សែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម