Connect with us

កីឡា

រកឃើញ១០ក្រុមឡើងទៅវគ្គ១៦ក្រុមជើងឯកអាស៊ី AFC Asian Cup

បានផុស

នៅ

ការប្រកួតសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFC Asian Cup នឹង​បញ្ចប់​នា​ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី១២ ខែមករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី២៤ ខែមករា រកឃើញក្រុមចំនួន១០ ដែលបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ​ជើង​ឯក​លំដាប់ទី១​អាស៊ី​ AFC Asian Cup ​នៅប្រទេសកាតារ។ ក្រុមទាំង១០រួមមាន តាជីគីស្ថាន អារ៉ាប់រួម អុីរ៉ាក់ អូស្ត្រាលី អុីរ៉ង់ ស៊ីរី កាតារ អ៊ូសបេគីស្ថាន ប៉ាឡេស្ទីន និង អារ៉ាប៊ីសាអ៊ូឌីត។

ក្រុមតាជីគីស្ថាន ឡើងទៅវគ្គបន្តជាក្រុម​លេខ២​ក្នុង​ពូល A ដោយប្រកួតឈ្នះ១ ចាញ់១ ស្មើ១ មាន​៤​ពិន្ទុ។ ចំពោះម្ចាស់កាតារវិញជាក្រុមលេខ១ក្នុងពូល A ប្រកួត៣លើក ឈ្នះទាំង៣ មាន៩ពិន្ទុ។ ក្នុងពូល B មានក្រុមចំនួន៣ បានឡើងទៅវគ្គបន្ត ក្នុងនោះក្រុមអូស្ត្រាលី ជាក្រុម​លេខ១ក្នុងពូល ប្រកួត៣លើក ឈ្នះ២ ស្មើ១ មាន៧ពិន្ទុ ហើយក្រុមអ៊ូសបេគីស្ថាន ជាក្រុមលេខ២ ប្រកួត៣លើក ឈ្នះ១ ស្មើ២ មាន៥ពិន្ទុ។ ដោយឡែកក្រុមស៊ីរី បានឡើងទៅវគ្គបន្តក្នុងនាមជាក្រុម​លេខ​៣​​ ដោយ​ប្រកួត ៣លើក ឈ្នះ១​ ស្មើ១ ចាញ់១ មាន៤ពិន្ទុ។

ពូល C ក៏មាន៣ក្រុមឡើងទៅវគ្គបន្តដែរ ក្នុងនោះក្រុមអុីរ៉ង់ ជាក្រុម​លេខ១​ក្នុងពូលដោយប្រកួត​៣លើក ឈ្នះទាំង៣ មាន៩ពិន្ទុ  ហើយក្រុមអារ៉ាប់រួម ជាក្រុមលេខ២ ដោយប្រកួត៣លើក ឈ្នះ១ ស្មើ១ ចាញ់១ មាន៤ពិន្ទុ ខណៈក្រុមប៉ាឡេស្ទីន ជាក្រុមលេខ៣ល្អក្នុងពូល ដោយប្រកួត៣លើក ឈ្នះ១ ស្មើ១ ចាញ់១ មាន៤ពិន្ទុដូចគ្នាជាមួយក្រុមប៉ាឡេស្ទីន ប៉ុន្តែមានគ្រាប់ចំណេញតិចជាង។ ចំពោះក្រុមអុីរ៉ាក់ និង អារ៉ាប៊ីសាអ៊ូឌីត​ ក៏បានកក់កៅអីឡើងទៅវគ្គបន្តដែរទោះបីពួកគេនៅសល់១ប្រកួតក្នុងដៃទៀតក៏ដោយ។

ក្រោយ​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​ចប់ ក្រុមលេខ១ និងលេខ២ ក្នុង​ពូលនីមួយ​ៗ​ រួម​ជា​មួយ​​​ក្រុមលេខ៣​ល្អ​បំផុត​​ក្នុងពូល​ចំនួន​៤ក្រុម​ទៀត​បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ការប្រកួតក្នុងវគ្គ១៦ក្រុម ចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម