Connect with us

ជីវិតកម្សាន្ដ

លេចរូបភាពផ្អែមល្ហែម រវាង Bella ​និង Bright  នៅជប៉ុន​ ខណៈអ្នកគាំទ្រត្រេកអរខ្លាំង

បានផុស

នៅ

ទស្សនិកជនជាច្រើនហាក់មានសេចក្ដីត្រេកអរយ៉ាងខ្លាំង ក្រោយឃើញរូបភាពផ្អែមល្ហែមដែលយោងទៅតាមការចុះផ្សាយពីកាសែតថៃ Sanook របស់តារាស្រីរៀមច្បង Bella Ranee និងតារាប្រុសវ័យក្មេង ​Bright Vachirawit ក្នុងដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជប៉ុន​ ខណៈដែលគេសន្និដ្ធានថា​ អ្នកទាំងពីរកំពុងបង្កើតទំនាក់​ទំនង​ក្នុងន័យស្នេហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីផ្ទុះនូវរូបភាពច្រើនសន្លឹករបស់អ្នកទាំងពីរ​ ក្នុងរូបដូចជាគូស្នេហ៍ថ្មីថ្មោង កាលពីថ្ងៃទី ២៤​ ខែមករា ឆ្នាំ២០២៤ Bella Ranee បានចេញមុខមកបកស្រាយកុំឲ្យទស្សនិកជនមានការយល់ច្រឡំធំលើនាងនិង Bright ថា ពួកគេគ្រាន់​តែ​ជា​មិត្ត​រួម​ការងារ ហើយ​គ្មានអ្វីលើសពីមិត្តភក្តិនោះទេ។ ជា​ការ​ពិត នាពេលនេះនាងនៅ​លីវ​ទាំង​ស្រុង គ្មានគូគាប់ទ្រនាប់ចិត្ត ដូចដែលបណ្ដាញអ៉ិនធើណេតផ្សាយព្រោងព្រាតឡើយ។

លើសពីនេះទៀតដែរ តួឯកស្រីកំពុងល្បីល្បាញខ្លាំងក្នុងរឿងភាគបុរាណថៃ “បុព្វេសន្និវាស” បានបញ្ចាក់ម្ដងហើយម្ដងទៀត​ ពីដៃគូដ៏សក្តិសម Bright Vachirawi ថ្វីបើកន្លងមក អ្នកគាំទ្របានផ្គូផ្គងនាងនិងតួប្រុសវ័យក្មេងរូបនេះញយដងក្ដី ប៉ុន្តែ Bella ថា នាងចាត់ទុកគេជាមិត្តរួមការងារ ឬជាប្អូនប្រុសតែប៉ុណ្ណោះ។

ក្នុងនោះផងដែរ តារា​ស្រីកូនកាត់ពីរសាសន៍​ថែមទាំងផ្ដល់បទសម្ភាសន៍ទៀតថា បន្ទាប់​ពី​អ្នក​ទាំង​ពីរ​មាន​ឱកាស​ចាប់​ដៃ​គូសម្ដែងភាពយន្តជាមួយគ្នា និង​ឧស្សាហ៍​បញ្ចេញ​នូវ​ពេល​វេលា​សប្បាយ​ៗ​ ជាពិសេសរូបភាពជាគូក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ​ដែលពួកគេថតជាមួយគ្នា។​ចៃដន្យនាពេលនោះ​ ទិស​ដែលអ្នកទាំងពីរ​ឈរ​មាន​ខ្យល់​បក់​កាត់មុខ រហូតធ្វើឲ្យពួកគេត្រូវព្យាយាមជួយគ្នាទៅវិញទៅមក។

ជាចុងក្រោយ Bella បានបង្ហើបថា ស្ថានភាពបេះដូងខ្លួនឯងនៅពេលនេះថា នាងនៅតែគ្មានអ្នកណាទាំងអស់​ ប៉ុន្តែមានមនុស្សប្រុសតាមចែចង់ឥតខ្វះនោះទេ តែពុំទាន់ចង់គិតគូតែប៉ុណ្ណោះ។ ក្នុងអំឡុងពេលនេះ ការងាររបស់នាងក៏រវល់ខ្លាំង ហើយបើជួបគូពិតមែន ត្រូវតែជាមនុស្សដែលត្រូវគ្នា, មាន​មតិ​ដូច​គ្នា​ រឹតតែពិសេសនោះគឺចំណូលចិត្តស្រដៀងគ្នា ទើ​បអាចរស់នៅចុះសម្រុងគ្នាបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បាត់មុខ២ឆ្នាំ តួប្រុសរឿង “ពូម៉ូតូឌុបបះសក់” ថា អាជីពសម្ដែងមិនមែនជាសម័យកាលលោកទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ៣២ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ៣៤ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៥២ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម