Connect with us

កីឡា

ដំណឹងរីករាយ! ខេត្តស្វាយរៀងប្រកាសរៀបចំការប្រកួតបាល់ទាត់នារីលើកដំបូង

បានផុស

នៅ

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​នៅ​ខេត្ត​ស្វាយរៀង​បាន​ប្រកាស​ពី​​ការ​ប្រកួត​បាល់ទាត់ពាន​រង្វាន់​ស្វាយរៀង​ខាប់ (Svay Rieng Cup) ផ្នែក​នារី​ លើក​ទី​១ ឆ្នាំ​២០២៤ ដែល​​ការ​លក់​​ពាក្យ​ចូល​រួម​ប្រកួត​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ។

តាម​សេចក្តី​ប្រកាស​​បាន​លើក​ឡើង​ថា ៖«ការប្រកួតពានរង្វាន់បាល់ទាត់​ SVAY RIENG CUP ផ្នែកនារី លើកទី១ រដូវកាលឆ្នាំ២០២៤​ ចាប់ផ្តើមលក់ពាក្យសុំចូលរួមប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។​ ហេតុដូច្នេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមកីឡាបាល់ទាត់ទាំងអស់​​ ដែលមានបំណងចង់ចូលរួមដាក់ពាក្យប្រកួត​​ សូមទំនាក់ទំនងមកក្រុមការងាររបស់យើងខ្ញុំ​ ដើម្បីទិញពាក្យ និងបំពេញតាមលក្ខខណ្ឌដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង»។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​បាល់ទាត់​នារី​ដែល​ចាប់​អារម្មណ៍​អាច​ទាក់​​ផ្ទាល់​នៅ​​ស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយ​រៀង ​និង​តាម​រយៈ​លេខ​ទូរសព្ទ ០៩៧ ៥៣៩ ៦២៦២, ០៩៦ ៩៣៤ ០៩៨៣, ០៧១ ២៨៣ ៦៧៦៧។

នេះ​ជា​លើក​ទី១​​ដែល​ថ្នាក់​ដឹក​នាំ​ខេត្ត​ស្វាយរៀង​បាន​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​នារី បន្ទាប់​ពី​រៀបចំ​ពាន​រង្វាន់​សម្រាប់​បុរស​ជា​ច្រើន​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ ហើយ​ក៏​​ជា​ពាន​រង្វាន់​ដែល​កម្រ​មាន​សម្រាប់​នារី​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កាល​បរិច្ឆេទ

  • ពាក្យ​សំ​ចូល​រួម៖ ចាប់​​ផ្តើម​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ
  • ការ​ទទួល​ពាក្យ៖ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ទី​​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤
  • កាលបរិច្ឆេទ​ប្រកួត៖ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២៤

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម