Connect with us

ព័ត៌មានជាតិ

តូបលក់សៀវភៅ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ បើកតាំងពីឆ្នាំ ១៩៩០ នៅតែមានអតិថិជនមកទិញជាហូរហែ

បានផុស

នៅ

តូបលក់សៀវភៅ កាសែត និងទស្សនាវដ្ដី ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបើកលក់តាំងពីឆ្នាំ ១៩៩០ មកដល់បច្ចុប្បន្ន នៅតែមានអតិថិជនមកទិញជាហូរហែ បើទោះបីជាបច្ចុប្បន្នសម្បូរទៅដោយបណ្ណាគារលក់សៀវភៅ យ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី អ៊ុត ចាន់ណា ម្ចាស់តូបលក់សៀវភៅ និងកាសែត ពន្លឺវិជ្ជា ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា តូបលក់សៀវភៅ និងកាសែត របស់ស្រី បានបើកដំណើរតាំងពីជំនាន់ឆ្នាំ ១៩៩០មកម្ល៉េះ។ សម្រាប់ពេលបច្ចុប្បន្ននេះ តូបលក់សៀវភៅ របស់អ្នកស្រី នៅតែទទួលបានអតិថិជន មកទិញសៀវភៅបានច្រើនគួរសម មិនចាញ់បណ្ណាគារធំៗ ប៉ុន្មានឡើយ។

អ្នកស្រី អ៊ុត ចាន់ណា បន្ថែមទៀតថា អតិថិជនរបស់អ្នកស្រី ភាគច្រើនជា សិស្ស-និស្សិត សាស្រ្ដាចារ្យ និងអ្នកស្រាវជ្រាវ តែងតែនាំគ្នាមកស្វែងរកសៀវភៅ ទាក់ទងនឹងមុខជំនាញរបស់ខ្លួន ក្នុងនោះមាន៖ សៀវភៅ ប្រវត្តិសាស្រ្ដ នយោបាយ សាសនា និងសៀវភៅ ច្បាប់ផ្សេងៗទៀត ជាដើម។

រីឯអ្នកស្រី ហេង លីដា ម្ចាស់តូបលក់សៀវភៅ លេខ ៨ ក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ដូចគ្នា ក៏បានប្រាប់ឱ្យកម្ពុជាថ្មី ដឹងដែរថា អ្នកស្រី បានបើកតូបលក់សៀវភៅ នៅទីតាំងនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចំណែកការលក់វិញ អ្នកស្រី និយាយថា មានអតិថិជន មករកទិញសៀវភៅពីតូបរបស់អ្នកស្រី ជាសិស្សនិស្សិត និងគ្រូបង្រៀន ច្រើនគួរសមដែរ ទោះបីជាបច្ចុប្បន្ននៅរាជធានីភ្នំពេញ មានបណ្ដាគារលក់សៀវភៅច្រើនក៏ដោយ។

អ្នកស្រី ហេង លីដា បន្ថែមថា កត្តាដែលធ្វើឱ្យតូបរបស់អ្នកមានអតិថិជន មកទិញសៀវភៅច្រើននោះ ក៏ដោយសារតែទីនេះ សម្បូរទៅដោយសៀវភៅ គ្រប់ប្រភេទ ក្នុងនោះមានដូចជា ៖ សៀវភៅ តែងសេចក្ដី សៀវភៅអាត្រាកំណែ និងប្រភេទសៀវភៅ ប្រភេទ នយោបាយ សេដ្ឋកិច្ច និងច្បាប់ ជាដើម។

អ្នកស្រី ហេង លីដា បញ្ជាក់ទៀតថា ក្រៅពីសៀវភៅ សម្បូរបែបហើយ ចំពោះតម្លៃលក់វិញ ក៏សមរម្យដែរ ពោលគឺ លក់ក្រោមតម្លៃ នៅតាមបណ្ណាគារមួយចំនួន នេះក៏ដោយសារតែតូបសៀវភៅ របស់អ្នកស្រី មិនសូវចំណាយលើបុគ្គលិក និងការចំណាយផ្សេងៗទៀត ដូចបណ្ដា ហាងលក់សៀវភៅ ឬ បណ្ណាគារទំនើបៗ ទាំងនោះដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម