Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៣ នៅខេត្តកំពង់ចាមមានអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ១១២នាក់

បានផុស

នៅ

រយៈពេលពេញមួយឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកំពង់ចាមបានកើតឡើងចំនួន១៦៦លើក បើធៀបទៅនឹងឆ្នាំ២០២២ មានកើនឡើងចំនួន៥លើក ខណៈគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងច្រើនជាងគេនៅលើផ្លូវក្នុងស្រុកចំនួន៣ នៃភូមិសាស្ត្រខេត្តកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរង ទទួលផ្នែកសណ្ឋាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការ​ដ្ឋាននគរបាលខេត្តកំពង់ចាម គឺក្រោយពីបានបូកសរុបការងារប្រចាំឆ្នាំ២០២៣ ក្នុងរយៈពេល១២ខែកន្លងទៅ អត្រាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវមានការកើនឡើងរហូតដល់១៦៦លើក ដែលបណ្តាលឱ្យមានអ្នកបាត់បង់អាយុជីវិតចំនួន១១២ នាក់ និងរងរបួសធ្ងន់ស្រាលចំនួន២៤០នាក់។

លោកឧត្តមសេនីយ៍ត្រី បានឱ្យដឹងទៀតថា ការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍នេះ ភាគច្រើនកើតមានឡើងនៅលើផ្លូវជាតិសំខាន់ៗ​​ដូចជា៖ នៅស្រុកបាធាយ ស្រុកស្ទឹងត្រង់ និងស្រុកកងមាស ហើយភាគច្រើនបង្កឡើងដោយអ្នកប្រើប្រាស់ផ្លូវ គឺជាយុវវ័យ ដោយមានការធ្វេសប្រហេសក្នុងការបើកបរ មិនគោរពច្បាប់ចរាចរណ៍ និងពលរដ្ឋមួយចំនួនមានការកែច្នៃយានយន្ត និងម៉ូតូខុសបច្ចេកទេស ដូចជា គ្មានភ្លើងបំភ្លឺគ្រប់គ្រាន់។ 

លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរង ទទួលផ្នែកសណ្ឋាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអំពាវនាវដល់គ្រប់អង្គភាពស្ថាប័ន គ្រឹះស្ថានសិក្សា សហគមន៍ ចូលរួមផ្សព្វផ្សាយស្តីពីការអប់រំច្បាប់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា និងស្នើសុំគ្រប់ស្ថាប័ន រោងចក្រ សហគ្រាស និងសហគមន៍ ពង្រឹងការប្រើប្រាស់យានយន្តកែច្នៃ ម៉ូតូខ្វះភ្លើង សញ្ញា ចូលរួមកែលម្អ និងជំរុញការប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស៕

អត្ថបទ និង រូបភាព ៖ ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម