Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចង់ដាក់អាវុធនុយក្លេអ៊ែរ នៅកៀកៗ អាមេរិក ឲ្យហើយ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃអង្គារទី៣០ខែមករា, សមាជិកសភារុស្ស៊ីលោក Aleksey Zhuravlev បានស្នើឡើងថា រដ្ឋាភិបាលទីក្រុងមូស្គូ គួរតែដាក់អាវុធនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងបណ្តាប្រទេសជាមិត្ត កៀកៗសហរដ្ឋអាមេរិកឲ្យហើយទៅ ដើម្បីឆ្លើយតបទៅនឹងផែនការបញ្ជូនអាវុធយុទ្ធសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ទៅអឺរ៉ុប។

(នៅខាងឆ្វេង) លោក Aleksey Zhuravlev (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយរបស់គាត់ កើតឡើងបន្ទាប់ពីកាសែត The Telegraph រាយការណ៍កាលពីចុងសប្តាហ៍ថា សហរដ្ឋអាមេរិក កំពុងគិតគូរដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅចក្រភពអង់គ្លេសជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីរុស្ស៊ី។

ក្នុងការបង្ហោះលើឆានែល Telegram, លោក Zhuravlev ដែលកាន់តំណែងជាអនុប្រធានទីមួយ នៃគណៈកម្មាធិការការពារសភារុស្ស៊ី និងក៏ជាមេដឹកនាំគណបក្ស Rodina ផងដែរនោះបានចង្អុលបង្ហាញថា ចក្រភពអង់គ្លេសមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនហើយ ហើយសហរដ្ឋអាមេរិក ក៏បានដាក់ពង្រាយឃ្លាំងបរមាណូរបស់ខ្លួន ទៅកាន់បណ្តាប្រទេសអឺរ៉ុបមួយចំនួននៅជិតរុស្ស៊ីរួចហើយដែរ។ ហេតុដូច្នេះហើយ ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរបន្ថែម ទៅកាន់ចក្រភពអង់គ្លេស នឹងមិនមានឥទ្ធិពលអ្វីថ្មីលើទិដ្ឋភាពនយោបាយយោធាទេ។

(រូបថត៖ EPA)

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនយោបាយរូបនេះលើកឡើងថា ទីក្រុងមូស្គូ គួរតែពិចារណាដាក់អាវុធនុយក្លេអ៊ែររបស់ខ្លួនឲ្យកាន់តែជិតសហរដ្ឋអាមេរិក ហើយបញ្ជូនទៅកាន់ប្រទេសជាមិត្តដូចជាគុយបា វ៉េណេស៊ុយអេឡា និងនីការ៉ាហ្គាជាដើម។

លើសពីនេះ រុស្ស៊ី​មាន​អាកាសចរណ៍​យុទ្ធសាស្ត្រ ព្រម​ទាំង​ឃ្លាំង​អាវុធ​ដ៏​ធំ​នៃ​នាវាមុជទឹក​ដែល​ឈរជើង​នៅ​ទីតាំងសម្ងាត់​ជុំវិញ​មហាសមុទ្រ​ពិភពលោក ហើយមីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ីដែលបាញ់ចេញពីទឹកដីរបស់ខ្លួនទៅសហរដ្ឋអាមេរិក គឺលឿនជាងមីស៊ីលដែលបាញ់ចេញពីដៃអាមេរិកមកវិញទៅទៀត។

(រូបថត៖ Wiki)

ងាកទៅអតីតកាល ក្រសួងការបរទេសរុស្ស៊ី ធ្លាប់ព្រមានហើយថា ទីក្រុងមូស្គូនឹងបង្ខំចិត្តចាត់វិធានការតបត ក្នុងករណីក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិក វិលទៅអង់គ្លេសជាថ្មី។ មិនត្រឹមប៉ុណ្ណឹង រុស្ស៊ីក៏ចោទលោកខាងលិចម្តងហើយម្តងទៀតថា បានបង្កភាពតានតឹងនៅអឺរ៉ុប ហើយលើកឡើងពីការបន្តពង្រីកទៅភាគខាងកើតរបស់អង្គការណាតូ ថាជាមូលហេតុមួយក្នុងចំណោមមូលហេតុនៃជម្លោះអ៊ុយក្រែនផងដែរ។

វោហាសព្ទយ៉ាងក្តៅគគុកនេះ កើតឡើងចំពេលមេទ័ពអង្គការណាតូ ចេញការព្រមានខ្លាំងៗថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អាចវាយប្រហារគ្រប់គោលដៅទូទាំងទ្វីបអឺរ៉ុប បើសង្គ្រាមជាមួយលោកខាងលិច ផ្ទុះឡើងមែន ហើយប្លុកនេះ សល់ពេលមិនដល់បីឆ្នាំទៀតទេ ដើម្បីត្រៀមខ្លួនសម្រាប់ការវាយលុកដ៏មានសក្តានុពលពីសំណាក់កងទ័ពរុស្ស៊ីនៅលើទឹកដីអឺរ៉ុប៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាតូ ថា រុស្ស៊ី អាចវាយប្រហារគ្រប់គោលដៅនៅអឺរ៉ុប បើផ្ទុះសង្គ្រាម ជាមួយលោកខាងលិច 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម