ព័ត៍មានទាន់​ហេតុការណ៏
Search

​ការធ្វើ​បរិវត្តន៍​ដល់​ទៅ ៣​លើក អាច​នាំ​ឲ្យ​ជំងឺផ្តាសាយបក្សី​ក្លាយជា​ជំងឺ​រាតត្បាត​ដ៏​សក្តានុពល​

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​អត្ត​សញ្ញាណ​នៃ​ការ​ធ្វើ​រូបបរិវត្តន៍​ដល់​ទៅ​ ៣​យ៉ាង ប្រសិនបើ​រូបបរិវត្តន៍​ទាំងនោះ​វា​កើត​មានមក​ក្នុងពេល​តែមួយ​ដូចគ្នា​ក្នុង​ធម្មជាតិ​វិញ​នោះ វា​អាច​នឹងធ្វើ​ឲ្យ​ជំងឺផ្តាសាយបក្សី មួ​​យ​សាយភាយ​នៅក្នុង​ប្រទេស​ចិន ដោយ​វីរុស​រាតត្បាត​ដ៏​មាន​សក្តានុពល ហើយ​ដែល​អាច​រាលដាល​មក​ម​នុស្ស​។​​ ​

ជំងឺផ្តាសាយបក្សី ដែល​ត្រូវបាន​គេ​ស្គាល់​ថា H7N9 នៅពេលនេះ​ចម្លង​នៅ​សត្វ​បក្សី ប៉ុន្តែ​វា​ក៏បាន​ចម្លង​មក​មនុស្ស​មាន​យ៉ាងហោច ​៧៧៩​ករណី នៅក្នុង​ការកើតមាន​ក្នុង ​និង​ជុំវិញ​ប្រទេស​ចិន ដោយសារតែ​ពាក់ព័ន្ធ​ទៅនឹង​ទីផ្សារ​សត្វ​មាន់​រស់​។​​ ​

អង្គការ​សុខភាព​ពិភពលោក​បានលើកឡើង​តាំងតែ​ពី​ដើមឆ្នាំ​នេះ​មក​ថា រាល់​គ្រប់​ករណី​នៃ​ជំងឺផ្តាសាយបក្សី ជា​ចាំបាច់​ត្រូវតែ​តាម​គ្រប់គ្រង​វា​ឲ្យ​បាន​ស្ថិតស្ថេរ ព្រមទាំង​ព្រមាន​ប្រាប់ថា ការផ្លាស់ប្តូរ យ៉ាង​ទៀងទាត់​របស់​វា​នៅក្នុង​ធម្មជាតិ ធ្វើ​ឲ្យ​វីរុស ផ្តាសាយ​ប្រភេទ​នេះ គំរាមកំហែង​ដល់​វិស័​យ​សុខាភិបាល​សាធារណៈហើយ​។​​ ​

នៅពេល​សព្វថ្ងៃនេះ​វិញ វីរុស H7N9 វា​មិនមាន​សមត្ថភាព​រាលដាល​ពី​មនុស្ស​ទៅ​មនុស្ស​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​បារម្ភ​ក្រែង​វា​អាច​នៅពេល​ណាមួយ​នោះ វា​ធ្វើ​បរិវត្តន៍​ទៅជា​ទ្រង់ទ្រាយ​មួយ​ដែល​អាច​បន្ត​ឆ្លង​ពី​មនុស្ស​ទៅ​មនុ​ស្សបាន​។​​ ​ដើម្បី​ពិនិត្យ​ទៅលើ​ហានិភ័យ​នេះ ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ដឹកនាំ​ដោយ​លោក James Pualson នៃ​វិទ្យាស្ថាន The Scripps  Research Institute នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា បាន​សំឡឹង​ផ្តោតទៅលើ​រូបបរិវត្តន៍ នៅក្នុង​ហ្សេ​ន​របស់​វីរុស H7N9 នោះ​។​​ ​

ក្រុម​អ្នកវិទ្យាសាស្ត្រ​មិន​លើក​យកមក​លាតត្រដាង​ដោយផ្ទាល់​ចំពោះ​ការជាប់​ពាក់ព័ន្ធ​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ ថ្វីបើ​វា​ជា​រឿង​សំខាន់ ប៉ុន្តែ​ក៏​មិន​បណ្តាល​ឲ្យ​មានការ​ប្រកាសអាសន្ន​ភ្លាមៗ​នោះដែរ​៕Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684