ព័ត៌មានជាតិ
លោក តូច ប៉ូលីវ៉ា ជំរុញឲ្យអាជ្ញាធរពិនិត្យអាជ្ញាបណ្ណទីតាំងមានដាក់ឡូតូ នៅស្រុកស្វាយជ្រំ
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ទទួលបន្ទុកស្រុកស្វាយជ្រំ បានជំរុញឱ្យអាជ្ញាធរពិនិត្យកន្លែងឆ្នោតឡូតូឱ្យបានត្រឹមត្រូវ និងបានលើកឡើងការងារសំខាន់៥ចំណុច សម្រាប់ឱ្យអាជ្ញាធរអនុវត្តផងដែរ។
លោកលើកឡើងបែបនេះ ក្នុងការដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះពិនិត្យទីតាំងបើកល្បែងផ្សងសំណាងឆ្នោតឡូតូ ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃ២៩ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក អធិការនគរបាលស្រុក មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក លោក-លោកស្រីមេឃុំទាំង១៦ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១៦ និងមន្រ្តីរាជការសាលាស្រុក។
លោកបណ្ឌិត តូច ប៉ូលីវ៉ា បានលើកឡើងការងារសំខាន់ចំនួន៥ចំណុច ដែលអាជ្ញាធរត្រូវធ្វើអនុវត្តគឺ ១-អាជ្ញាធរស្រុក ពិសេសអាជ្ញាធរឃុំ សមត្ថកិច្ចមូលដ្ឋាន ត្រូវតែចុះពិនិត្យផ្ទៀងផ្ទាត់ ទីតាំងដាក់ឡូតូ Online នៅតាមភូមិសាស្រ្តរបស់ខ្លួនថាមាន អាជ្ញាបណ្ណត្រឹមត្រូវដែរឬទេ។ ២-ត្រូវធានាថាការដាក់ទីតាំងឡូតូនេះ មានអាជ្ញាធរ និងបានធ្វើកិច្ចសន្យារួចរាល់ មិនលួចលាក់បង្កប់ល្បែងស៊ីសងOnline ផ្សេងៗ ដែលច្បាប់មិនអនុញ្ញាត និងខុសពីអាជ្ញាបណ្ណដែលស្នើសុំនោះឡើយ។
ទី៣-ត្រូវពិនិត្យទីតាំងនីមួយៗ មិនត្រូវស្ថិតនៅក្បែរសាលារៀន និងទីវត្តអារាមនោះទេ។ ៤-ម្ចាស់ទីតាំងត្រូវគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ចុងក្រោយទី ៥-ករណីដែលប្រព្រឹត្តខុសពីគោលការណ៍ច្បាប់ ត្រូវធ្វើរបាយការណ៍មកក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
អត្ថបទ៖ ភក្ដី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង