ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ​បាននិងកំពុង​បូម​ស្តារលូ​លើ​មហាវិថី​ធំៗ ចំនួន ៤​ខ្សែ នៅ​កណ្តាល​រាជធានី

ភ្នំពេញ​ ៖ មាន​បញ្ហា​ប្រឈម​៣​យ៉ាង នៅ​រាជធានី​ភ្នំពេញ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​និង​កំពុងធ្វើការ​ដោះស្រាយ​សព្វ​ថ្ងៃនេះ នោះ​គឺ​ការ​កកស្ទះ​ចរាចរ បញ្ហា​សំរាម និង​បញ្ហា​លូ ។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ឲ្យ​បាន​ប្រសើរឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ​រដ្ឋបាល​រាជធានី​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់ ដោយ​បាន​សាងសង់​ជា​លូ ប្រឡាយ​និង​ស្ថានីយ​បូមទឹក ដែល​បំពាក់​អោយ​ម៉ូ​ទ័​រមូ​ម​ទំនើបៗ និង​មាន​កម្លាំង​បូមទឹក​ខ្លាំង​ជាង​មុន​ជា​ច្រើនដង​ផងដែរ ដូចជា ស្ថានីយ​បូមទឹក​ត្រឡោកបែក ស្ថានីយ​បូម​ទឹក​ទួលគោក​ទី​១ ស្ថានីយ​បូម​ទឹក​ទួលគោក​ទី​២ និង​ស្ថានីយ​បូមទឹក​កប់​ស្រូវ​ជាដើម​។

ពាក់ព័ន្ធ​នឹង​ការ​រំដោះ​ចេញពី​រាជធានី​ភ្នំពេញ ដើម្បី​កុំឲ្យ​លិចលង់​នៅ​រដូវវស្សា​នេះ តាំងពី​ថ្ងៃទី​១៥ រហូតមកដល់​ថ្ងៃទី​១៩ ​ខែមិថុនា ​ឆ្នាំ​២០១៧​នេះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាននិងកំពុង​បូម​ស្តារលូ​ចំនួន ៤​ខ្សែ គឺ​មហាវិថី​ព្រះមុនីវង្ស មហាវិថី​ហ្សា​ល​ដឺ​ហ្គោល ផ្លូវ​លេខ ១១១ និង​ផ្លូវ​លេខ ១៦៣។

គេ​ពិតជា​បានឃើញ​ហើយ​ថា កាលពីមុន​រាជធានី​ភ្នំពេញ​ឲ្យតែ​មាន​ភ្លៀង​ខ្លាំង​ម្តងៗ តែងតែ​ទទួលរង​ការលិចលង់​យ៉ាង​ធ្ងន់ធ្ងរ។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​ក្រោយពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សាងសង់​លូ​ទំហំ​ធំ ស្ថាបនា​ប្រឡាយ​និង​ស្ថានីយ​បូម​ទឹក ដែល​បំពាក់​ឲ្យ​ម៉ូ​ទ័​រមូ​ម​ទំនើបៗ និង​មាន​កម្លាំង​បូម​ទឹក​ខ្លាំង​ជាង​មុន​ជាច្រើន​ដង​មក​ឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​លែង​ទទួលរង​ការ​លិចលង់​ដូច​មុន​ទៀតហើយ ហើយ​បើ​លិចលង់​វិញ​ក៏​ប្រើ​រយៈពេល​ខ្លី​ដែរ មិនបាន​ផ្តល់​ការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដូចពេលមុនៗ​នោះទេ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114