Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​ប្រដាប់អាវុធ​ក្នុង​រដ្ឋកា​រ៉ែ​ន​បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​ ​បណ្តាលឱ្យ​ស្លាប់​ឧត្តម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់

បានផុស

នៅ

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹងថា នៅ​ថ្ងៃទី​២៩ ខែមករា ឧទ្ធម្ភាគចក្រ​យោធា​មី​យ៉ាន់​ម៉ា​មួយ​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ក្រុម​ប្រដាប់អាវុធ​ជនជាតិភាគតិច​កា​រ៉ែ​ន និង​កងកម្លាំង​ប្រឆាំង​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅក្នុង​រដ្ឋកា​រ៉ែ​ន បណ្តាលឱ្យ​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម្នាក់ និង​មន្ត្រី​យោធា​៤​នាក់​ផ្សេងទៀត​នៅលើ​យន្តហោះ​បាន​ស្លាប់​។

នេះ​គឺជា​យន្តហោះ​យោធា​ទី​៣​ហើយ​របស់​របប​សឹក​យោធា​ដែល​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​កងកម្លាំង​ប្រឆាំង​ក្នុង​ខែមករា​នេះ​។

ឧទ្ធម្ភាគចក្រ Eurocopter ក្លាយជា​គោលដៅ​វាយប្រហារ​ដោយ​កងទ័ព​រំដោះជាតិ​កា​រ៉ែ​ន និង​កងកម្លាំង​ការពារ​ប្រជាជន​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នៅក្នុង​តំបន់ Thinganyinong ក្បែរ​ទីក្រុង​មៀ​វ​ឌី​ ចាប់តាំងពី​រសៀល​ថ្ងៃ​ច័ន្ទ​ទី​២៩ ខែមករា ឆ្នាំ​២០២៤​មក​ម្ល៉េះ។

ប្រភពពី​ទីភ្នាក់ងារ Cobra Column ដែលជា​កម្លាំង​តស៊ូ​សម្ព័ន្ធមិត្ត​ជាមួយ​កងទ័ព​កា​រ៉ែ​ន​ដែល​ពាក់ព័ន្ធ​ក្នុងការ​វាយប្រហារ​នេះ​បាន​និយាយថា “​យើង​បាញ់​វា​ធ្លា​ក់ដោយ​កាំភ្លើងយន្ត និង​អាវុធ​ផ្សេងៗ​ទៀត​។ បន្ទាប់មក​វា​ក៏បាន​ធ្លាក់ចុះ​បណ្តាលឱ្យ​ស្លាប់​មេបញ្ជាការ​កងពលតូច​ថ្មើរជើង​ម្នាក់ ព្រមទាំង​អ្នកបើក​យន្តហោះ និង​អ្នកដទៃ​”​។

យោងតាម​សេចក្តីរាយការណ៍​បឋម​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា ឧ​ត្ត​ម​សេនីយ​ត្រី Ae Min Nong មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤៤ និង​នាយទាហាន​ចំនួន ៤​នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់​ក្នុងការ​បាញ់ប្រហារ​នេះ​។

ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​របប​សឹក​យោធា​បាន​រាយការណ៍​ថា ឧ​ត្ត​ម​សេនីយ​ត្រី​ចំនួន ២​នាក់​ត្រូវបាន​សម្លាប់ និង​មន្ត្រី​យោធា​ចំនួន ៣​នាក់​ផ្សេងទៀត​ដែល​មិនបាន​បញ្ជាក់​ពី​តំណែង បាន​រងរបួស​ធ្ងន់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ​។

គួរ​បញ្ជាក់ថា កាលពី​ពីរ​សប្តាហ៍​មុន លោក​ឧ​ត្ត​ម​សេនីយ​ត្រី Win Nong Soe មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៤៤ នៅពេលនោះ​ត្រូវបាន​ផ្ទេរចេញ​ទៅកាន់​កងកម្លាំង​បម្រុង​របស់​កងទ័ព​មី​យ៉ាន់​ម៉ា បន្ទាប់ពី​កងកម្លាំង​ឆ្មាំ​ការពារ​ព្រំដែន​រដ្ឋកា​រ៉ែ​ន​បាន​ប្រាប់​រដ្ឋាភិបាល​យោធា​ថា ពួកគេ​មិន​ចង់​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​កា​រ៉ែ​ន និង​មិន​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​កងទ័ព​មី​យ៉ាន់​ម៉ា​តទៅទៀត​ឡើយ​។ បន្ទាប់មក លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី Ae Min Nong ក៏ត្រូវ​បានតែងតាំង​ឱ្យទៅ​បំពេញមុខ​តំណែង​ដែល​ទំនេរ​កាលពី​ពីរ​សប្តាហ៍​មុន ប៉ុន្តែ​ជា​អកុសល​ត្រូវបាន​ទទួលរង​គ្រោះថ្នាក់​នេះ៕

ប្រភព ៖ Mgronline

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម