Connect with us

សន្តិសុខសង្គម

ឆក់ការបូបពីបុរសម្នាក់ទាំងព្រឹកអស់លុយជិត១​ពាន់​ដុល្លារ

បានផុស

នៅ

បុរសចំណាស់ម្នាក់ដេីរឆ្លងផ្លូវត្រូវជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកកាបូបលុយពីដៃ អស់លុយជិត១ពាន់ដុល្លារ និងឯកសារផ្ទាល់ខ្លួនមួយចំនួនហេីយគេចខ្លួនបាត់ដោយសុវត្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងរោងចក្រ QMI ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សេន ផុន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុ។ សម្ភារៈបាត់បង់មាននៅក្នុងកាបូប ប្រាក់៧០០ដុល្លារ ប្រាក់រៀលមួយចំនួន អត្តសញ្ញាណប័ណ្ណ២សន្លឹក និងឯកសារមួយចំនួនទៀត។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរចេញពីផ្ទះក្បែរនោះ ដោយកាន់កាបូបយួរដៃផង ដើរឆ្លងផ្លូវក្នុងគោលបំណងទៅរកហូបបាយ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះពីត្បូងទៅជើងធ្វើសកម្មភាពឆក់យកកាបូបពីដៃទៅបាត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យមកដាក់ទោសតាមច្បាប់៕

អត្ថវទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម