Connect with us

កីឡា

ដឹងតែកក្រើក! ដាក់ខ្សែក្រវាត់ម្នាក់១ តើ ធន់ រិទ្ធី ឬ សៃយុគ ជាអធិរាជអំបោះឆៅ KRUD KUN KHMER: The Battle of Kings?​

បានផុស

នៅ

គូឯកដែលអ្នកគាំទ្រគុនខ្មែរទន្ទឹងរង់ចាំ គឺកីឡាករ​លំដាប់​ជួរ​មុខ​​របស់​កម្ពុជា ធន់ រិទ្ធី បាន​ត្រៀម​ខ្លួន​រួច​រាល់ហើយ​ដើម្បី​​សងសឹក​ជើងខ្លាំង សៃ យុគ ក្នុងជំនួប​ដណ្តើម​ខ្សែ​ក្រវាត់​អំបោះឆៅ ខណៈ​​ជើង​​ខ្លាំង​ ឡៅ ចន្ទ្រា ​ទទួល​តារាថៃហ្វៃ សុដសុខន ក្នុង​ព្រឹត្តិការណ៍ KRUD KUN KHMER: The Battle of Kings របស់​សង្វៀន​ប្រដាល់​ទទក។ 

មិនត្រឹមតែប៉ុណ្ណោះ បំណងរបស់អ្នកគាំទ្រគុនខ្មែរ និងសំណើរបស់ ធន់ រិទ្ធី ដែលចង់សងសឹកជាមួយខ្លាចាស់ សៃយុគ ត្រូវបានបំពេញ​ដោយ អ្នកឧកញ៉ា​ សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី  ដែលជាក្រុមហ៊ុនឧបត្ថម្ភ ផ្តាច់មុខក្នុង​ព្រឹត្តិការណ៍ប្រកួតប្រដាល់ KRUD KUN KHMER: The Battle of Kings។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ដែល​ពិសេស​​បន្ថែម​ទៀត​នោះ​គឺ​​ការ​ប្រកួតដណ្តើមខ្សែក្រវ៉ាត់ KRUD KUN KHMER រវាង កីឡាករខ្មែរ ឡៅ ចន្រ្ទា និង ស៊ុដ សាខន ក្នុងទំងន់ ៧៣ គីឡូក្រោម អម​ដោយ​ប្រាក់រង្វាន់១០ លានរៀល។

លើសពីនេះទៀតនោះ ការ​ប៉ះ​គ្នា​រវាង ធន់ រិទ្ធី និង ខ្លាចាស់ សៃយុគ មិនត្រឹមជាជំនួបសងសឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការដាក់ខ្សែក្រវ៉ាត់ម្នាក់មួយខ្សែ ដោយ ធន់ រិទ្ធី ដាក់ខ្សែក្រវ៉ាត់អំបោះឆៅ KRUD KUN KHMER ខណៈ សៃយុគ ដាក់ខ្សែក្រវ៉ាត់ WMO ដោយមានការគាំទ្រប្រាក់រង្វាន់ពី​ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី រហូត ២០ លានរៀល សម្រាប់អ្នកឈ្នះក្នុងការប្រកួតនេះ។

ក្រៅពីគូពិសេសៗ​ទាំងពីរ​នេះ កម្មវិធី  KRUD KUN KHMER: The Battle of Kings ក៏មានជំនួបគូពិសេសៗ ជាច្រើនគូ​ទៀត លក្ខណៈអន្តរជាតិ មិត្តភាព និងប្រកួតសន្សំពិន្ទុ ដើម្បីខ្សែក្រវ៉ាត់ផង​ដែរ។

ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី នៅតែបន្តគាំទ្រ គុនខ្មែរ និងការប្រកួតរបស់កីឡា ដើម្បីជាកម្លាំង​លើកទឹកចិត្តដល់​កីឡាករ កីឡាការិនី​ទាំងអស់ ឲ្យបញ្ចេញអស់សមត្ថភាព ទោះឈ្នះចាញ់ក្នុងស្មារតីកីឡា​។ កីឡានាំមកនូវមិត្តភាព កីឡានាំមកនូវ សុខភាព ភាពរីករាយ និង​ ការជួបជុំ។ កីឡារស់នៅក្នុងសន្តិភាព ដូច្នេះសូមប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាចូលរួមបន្តគាំទ្រ និងលើកទឹកចិត្តកីឡាករយើង។

សូមកុំភ្លេចចូលរួមទស្សនាដោយសេរី ទីតាំងនៅ បរិវេណគម្រោង Vattanacville (វឌ្ឍនៈវីល) ផ្លូវ114, ភាគខាងត្បូង រោងចក្រ វឌ្ឍនៈប្រ៊ូវើរី ភូមិរបោះអង្កាញ់ សង្កាត់​ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នា​យប់​ថ្ងៃទី​៣ និង​ទី​៤ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាពិសេស ព្រឹត្តិការណ៍ដ៏ធំមួយនេះនឹងមានការផ្សាយផ្ទាល់ទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា Facebook page និង Youtube របស់ទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជា Facebook page Krud Energy នៅវេលាម៉ោង៦និង៣០នាទីយប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម