Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី​ កាត់​ទោស​ដាក់​ពន្ធនាគារ​អតីត​នាយក​រដ្ឋមន្ត្រី​ Najib Razak

បានផុស

នៅ

ប្រទេសម៉ាឡេស៊ីបានកាត់ទោសដាក់ពន្ធនាគារទៅលើអតីតនាយករដ្ឋមន្ត្រី Najib Razak រយៈពេល ១២ ឆ្នាំពីបទពុករលួយ ។ នេះបើយោងតាមការចេញផ្សាយរបស់​សារពត៌មាន CNN កាលពីថ្ងៃទី០២ ខែ​កុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Najib ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ ត្រូវបានចោទប្រកាន់ថាមានពិរុទ្ធពីបទលាងលុយកខ្វក់ ការរំលោភបំពានអំណាច និងការចោទប្រកាន់ផ្សេងទៀតនៅឆ្នាំ ២០២០ ទាក់ទងនឹងរឿងអាស្រូវមូលនិធិ 1MDB ដែលមានលុយរាប់ពាន់លានដុល្លាររបស់អ្នកជាប់ពន្ធត្រូវបានលួចចេញពីប្រទេសម៉ាឡេស៊ី ។

លោក Najib បានបដិសេធឥតឈប់ឈរ ខណៈព្រះរាជអាជ្ញាចោទប្រកាន់ថាគាត់ និងសម្ព័ន្ធមិត្តរបស់គាត់បានប្រើប្រាស់ជាធនាគារ Piggybank ផ្ទាល់ខ្លួនដើម្បីគាំទ្រដល់ការរស់នៅដ៏ប្រណិតរបស់ខ្លួន ។ ទោះបីជាយ៉ាងណាអតីតនាយករដ្ឋមន្ត្រីរូបនេះបានដាក់ពាក្យស្នើសុំក្រុមប្រឹក្សាលើកលែងទោសរបស់ប្រទេស ដើម្បីកាត់បន្ថយការជាប់ពន្ធនាគាររបស់គាត់មកត្រឹម ៦ ឆ្នាំវិញ ខណៈការផាកពិន័យរបស់លោក ក៏ត្រូវបានកាត់បន្ថយមកត្រឹម ៥០ លានរីងហ្គីត ដែលស្មើនឹង ១០.៦ លានដុល្លារ ប៉ុន្តែការកាត់ទោសរបស់លោកនឹងត្រូវបន្ថែមមួយឆ្នាំ ប្រសិនបើមិនបានបង់ឲ្យពេញលេញមុន ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៨។

គួរបញ្ជាក់ថា មូលនិធិ 1MDB ត្រូវបានបង្កើតឡើងភ្លាមៗ បន្ទាប់ពីលោក Najib ចូលកាន់តំណែងក្នុងឆ្នាំ ២០០៩។ រដ្ឋាភិបាលបានបូមប្រាក់សាធារណៈរាប់ពាន់លានដុល្លារចូលទៅក្នុងមូលនិធិមួយនេះ ដោយមានគោលបំណងដឹកនាំគំនិតផ្តួចផ្តើមជំរុញទីផ្សារដើម្បីជួយរដ្ឋាភិបាលក្នុងការជំរុញប្រទេសម៉ាឡេស៊ីឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានការប្រកួតប្រជែងខ្ពស់ ៕

អត្ថបទ ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម