ព័ត៌មានជាតិ
ប.ស.ស. គ្រោងនឹងពង្រីកផ្នែកថែទាំសុខភាពដល់កម្មករសំណង់ និងអ្នកបម្រើការក្នុងសេវាកម្សាន្ត
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គម្រោងនឹងពង្រីករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់ក្រុមគោលដៅមួយចំនួនបន្ថែមទៀតរួមមានអ្នកបម្រើការងារផ្អែកតាមវេទិកាឌីជីថល អ្នកបម្រើការក្នុងសេវាកម្សាន្ត និងកម្មករនិយោជិតក្នុងវិស័យសំណង់។
លោក បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថាប.ស.ស. មានគម្រោងដែលមានឈ្មោះថា A4Sដែលជាគម្រោងពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលមាន៤ក្រុមគោលដៅសំខាន់ៗខណៈ បច្ចុប្បន្ន ប.ស.ស. បានអនុវត្តចំពោះក្រុមទី១ដែលជាអ្នកលក់ដូរតាមទីផ្សារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. រួចរាល់ហើយ។
លោកបានបន្តថា ចំពោះក្រុមគោលដៅចំនួន៣ក្រុមទៀតរួមមាន៖ ១).អ្នកបម្រើការងារផ្អែកតាមវេទិកាឌីជីថល ២) អ្នកបម្រើការក្នុងសេវាកម្សាន្ត និង៣)កម្មករនិយោជិតក្នុងវិស័យសំណង់ដែលមិនទាន់បានគ្របដណ្តប់ដោយរបបសន្តិសុខសង្គមហើយក្រុមការងារបច្ចេកទេសនឹងសិក្សាសមិទ្ធិលទ្ធភាពលើក្រុមទាំងនេះ ដើម្បីឱ្យពួកគេទទួលបានរបបថែទាំសុខភាពដោយឥតគិតថ្លៃ។
លោកបានបន្ថែមថា ការពង្រីករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់ក្រុមគោលដៅផ្សេងៗទៀតនេះ គឺដើម្បីចូលរួមចំណែកអភិវឌ្ឍប្រព័ន្ធសន្ដិសុខសង្គមកម្ពុជាដែលជាការរួមចំណែកធានាសន្តិសុខប្រាក់ចំណូល រួមចំណែកកាត់បន្ថយភាពក្រីក្រលើក កម្ពស់ស្ថិរភាពសង្គមនិងជីវភាពប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើងប្រកបដោយចីរភាព៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង