Connect with us

ចរាចរណ៍

តើយានយន្តបើកហួសល្បឿនកំណត់ត្រូវផាកពិន័យប៉ុន្មាន?

បានផុស

នៅ

បច្ចុប្បន្ន មានករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើនបានកើតឡើងជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យមានមនុស្សស្លាប់ និងរបួសច្រើននាក់ ហើយបញ្ហានេះកើតចេញពីគ្រឿងស្រវឹង បើកបរល្មើសល្បឿនដែលបានកំណត់ និងមិនគោរពច្បាប់ចរាចរណ៍ជាដើម។ សម្រាប់ករណីបើកល្មើសល្បឿន ត្រូវពិន័យអន្តរការណ៍ជាទឹកប្រាក់ប៉ុន្មាន? ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអនុក្រឹត្យដែលបានកែសម្រួលឆ្នាំ២០១៧ និងដាក់ឱ្យប្រើប្រាស់ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងជំពូក៣ មាត្រា៦ថ្មី ត្រូវពិន័យអ្នកបើកបរម៉ូតូ ម៉ូតូសណ្តោងរ៉ឺម៉ក ឬ រ៉ឺម៉ក ម៉ូតូកង់៤ ទឹកប្រាក់ចំនួន ៦ម៉ឺនរៀល ចំពោះអ្នកដែលបើកបរលើសល្បឿនកំណត់ចាប់បី ១ ទៅ ១៩គីឡូម៉ែត្រក្នុង១ម៉ោង។ ពិន័យទឹកប្រាក់ ៨ម៉ឺនរៀល ដែលបើកបរលើសល្បឿនចាប់ពី២០ ទៅ២៩គីឡូម៉ែត្រក្នុង១ម៉ោង។ ពិន័យ១សែនរៀល បើកបរលើសល្បឿន ៣០ ទៅ៣៩ គីឡូម៉ែត្រក្នុង១ម៉ោង។

ចំពោះមាត្រា៧ថ្មី ត្រូវពិន័យអន្តរការណ៍អ្នកបើកបរយានយន្តធុនស្រាល ១សែន ២ម៉ឺនរៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួន ២២៥ ០០០រៀល ដែលបានបើកបរលើសល្បឿនកំណត់ចាប់ពី១ ដល់១៩គីឡូម៉ែត្រក្នុង១ម៉ោង។ ពិន័យ ១៥០ ០០០រៀល ចំពោះអ្នកបើកបរយានយន្តធុនស្រាលលើសល្បឿន និង ៣សែនរៀល ចំពោះអ្នកបើកបរយានយន្តធន់ធ្ងន់លើសល្បឿន ២០ ទៅ ២៩គីឡូម៉ែត្រក្នុង១ម៉ោង។ សម្រាប់អ្នកបើកបរលើសល្បឿនចាប់ពី៣០ ទៅ ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវពិន័យ ១៨០ ០០០រៀលសម្រាប់អ្នកបើកយានយន្តធន់ស្រាល និង ៣៧៥ ០០០រៀល សម្រាប់យានយន្តធុនធ្ងន់។

ជាមួយគ្នានេះ ក្នុងមាត្រា១៤ នៃអនុក្រឹត្យនេះ ជនណាដែលបានធ្វើល្មើសមាត្រា៦ថ្មី ដល់មាត្រា១០ថ្មីត្រូវបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការគិតពីថ្ងៃទទួលបានបង្កាន់ដៃបង់ប្រាក់អន្តរការណ៍។ ក្នុងករណីលើសរយៈពេល១៥ថ្ងៃ នៅតែមិនទាន់ទៅបង់ប្រាក់ពិន័យទៀត នោះចំនួនទឹកប្រាក់ត្រូវដំឡើងជា២ដង។ ប្រសិនជាលើសរយៈពេល ៦០ថ្ងៃ សមត្ថកិច្ចត្រូវរៀបចំកំណត់ហេតុបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម