Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមផ្ដាច់ខ្លួនភាគខាងត្បូងប្រទេសថៃ យល់ស្របលើផែនការសន្តិភាព របស់រដ្ឋាភិបាលថ្មី

បានផុស

នៅ

អ្នកសម្របសម្រួលរបស់ម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃពុធ ទី៧ ខែកុម្ភៈ នេះថា រដ្ឋាភិបាលថៃ និងក្រុមឧទ្ទាមបំបែកខ្លួនមូស្លីម នៅភាគខាងត្បូងប្រទេសថៃ បានព្រមព្រៀងគ្នាជាគោលការណ៍ បង្ហាញផ្លូវមួយដើម្បីព្យាយាមបញ្ចប់ការបះបោរដែលបានអូសបន្លាយអស់រយៈពេល ២០ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថា អ្នកសម្របសម្រួលម៉ាឡេស៊ី លោក Zulkifli Zainal Abidin បាននិយាយថា ភាគីទាំងពីរបានបើកកិច្ចចរចារយៈពេលពីរថ្ងៃនៅក្នុងរដ្ឋធានី Kuala Lumpur របស់ប្រទេសម៉ាឡេស៊ី ហើយនឹងជួបប្រជុំគ្នាម្តងទៀតក្នុងរយៈពេលពីរខែខាងមុខ ដើម្បីនិយាយលម្អិតនៃផែនការសន្តិភាព។ លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា “វាគឺជារបកគំហើញដ៏សំខាន់មួយ បន្ទាប់ពីកិច្ចសន្ទនាត្រូវបានជាប់គាំងកាលពីឆ្នាំមុន ដោយសារការបោះឆ្នោតរបស់ប្រទេសថៃ” ។

ជាមួយគ្នានេះ លោក Anas Abdulrahman ប្រធានក្រុម Barisan Revolusi Nasional ដែលជាក្រុមបះបោរដ៏ធំបំផុតនៅភាគខាងត្បូងប្រទេសថៃ បានប្រាប់អ្នកយកព័ត៌មានថា លោកមានក្តីសង្ឃឹមខ្ពស់ចំពោះដំណោះស្រាយដ៏យូរអង្វែងមួយ ក្រោមរដ្ឋាភិបាលថ្មីរបស់ថៃដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ស្រី ថាថាវីស៊ីន។

ប្រទេសម៉ាឡេស៊ី ជាប្រទេសមួយដែលបានរៀបចំ និងសម្របសម្រួលកិច្ចពិភាក្សារវាងក្រុមបំបែកខ្លួន Barisan Revolusi Nasional និងរដ្ឋាភិបាលថៃតាំងពីឆ្នាំ ២០១៣ ប៉ុន្តែយ៉ាងណាក៏ដោយលទ្ធផលផ្លែផ្កា អាចទទួលបានតែបន្តិចបន្តួចប៉ុណ្ណោះ។

ចាប់តាំងពីមានការផ្ដាច់ខ្លួនពីសំណាក់ក្រុមសាសនាមូស្លីមជ្រុលនិយម Barisan Revolusi Nasional ក្នុងខេត្តចំនួន ៣នៅភាគខាងត្បូងប្រទេសថៃ កាលពីឆ្នាំ ២០០៤ គេបានចាត់ទុកថាវាជាសកម្មភាពប្រយុទ្ធគ្នាមានកម្រិតមធ្យម ប៉ុន្តែឃោរឃៅ ដោយពួកបំបែកខ្លួនបានអនុវត្តដោយការបាញ់ប្រហារ និងការទម្លាក់គ្រាប់បែក ព្រមទងសកម្មភាពបំពានផ្សេងៗ ។ ហើយជម្លោះ រយៈពេលពីរទស្សវត្សរ៍មកនេះ បានបណ្ដាលឱ្យមានមនុស្សជាង ៧,៣០០ នាក់ស្លាប់ និង ១៣,៥០០ នាក់របួស ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

ប្រភព÷ Khaosod

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម