Connect with us

កីឡា

លទ្ធផល​សម្រេច រិន ដេវិត ជាអ្នកឈ្នះ ធន់ អៀឡៃ តែ​អត់បានខ្សែក្រវាត់

បានផុស

នៅ

លទ្ធផល​​ការ​ប្រកួត​រវាង​​កីឡាករ រិន ដេវិត ​​ត្រូវ​បាន​សម្រេច​ឲ្យ​ឈ្នះ​​កីឡាករ ធន់ អៀឡៃ បន្ទាប់​ពី​មាន​ការ​តវ៉ា និង​ផ្ទុះ​ការ​រិះ​គន់​ខ្លាំង​​ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​មាន​ការ​ប្តឹង​តវ៉ា​ពី​ភាគី រិន ដេវិត ដោយ​មាន​​ឧកញ៉ា ស្រី ចាន់ថន និង​លោក ខូវ ឆាយ អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ជា​អ្នក​ឈរ​នៅ​កណ្តាល​​ដើម្បី​ស្វែង​ការ​ពិត​សម្រាប់​អ្នក​ឈ្នះ អ្នក​ចាញ់​ និង​មាន​ការ​ប្រជុំ​ពិនិត្យ​ជា​ច្រើន​លើក លទ្ធផល​បាន​សម្រេច​ដូច​ខាង​ក្រោម៖

  • រិន ដេវិត ឈ្នះ​ទឹក​ទី​១ និង​ទឹក​ទី២​ ខណៈ​ ធន់ អៀឡៃ ឈ្នះទឹក​ទី៣ ដូច្នេះ រិន ដេវិត ជាអ្នក​ឈ្នះដោយពិន្ទុ
  • ខ្សែក្រវាត់ត្រូវ​ដកហូតពី ធន់ អៀឡៃ​ និង​រក្សាទុក​​សម្រាប់​ការ​ប្រកួត​ម្តង​ទៀត​
  • កីឡាករទាំង២​រូប​​ទទួលបាន​ប្រាក់​​ម្នាក់ៗ​៤​ពាន់​ដុល្លារ​ដូច​គ្នា
  • ការ​ប្រកួត​លើក​ក្រោយ​នឹង​ប្រើ​ពេល​៥​ទឹក​ និង​មាន​ចៅ​ក្រម​ល្អ ដាច់​ស្រឡះ​
  • ចៅ​ក្រម​៣​រូប​ដែល​ផ្តល់​ពិន្ទុ​ឲ្យ ធន់ អៀឡៃ ឈ្នះ​​នឹង​ត្រូវ​ទទួល​ពិន័យ
  • ការ​ប្រកួត​ដណ្តើម​ខ្សែ​​ក្រវាត់​លើក​ក្រោយ​មាន​ប្រាក់​រង្វាន់​ថ្មី

ដូច្នេះ​ រិន ដេវិត ជា​អ្នក​ឈ្នះ ធន់ អៀឡៃ ប៉ុន្តែ​ខ្សែ​ក្រវាត់​មិន​បាន​ទេ​ដោយ​ទទួល​បាន​ត្រឹម​ប្រាក់​រង្វាន់​ស្មើ​គ្នា​ប៉ុណ្ណោះ។

សូម​រម្លឹក​ថា ការ​តស៊ូ​គ្នា​៣​ទឹក​នៅ​លើ​សង្វៀន​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ចៅ​ក្រម​៣​រូប​គឺ​លោក ណុប វ៉ាន់ថេត, កែវ ពៅ និង​លោក ប៉ាន់ ស៊ីថៃ ផ្តល់​​ពិន្ទុ ៥៩-៥៨ ដូចគ្នា​ឲ្យ ធន់ អៀឡៃ ខណៈ​ចៅ​ក្រម​២រូប​គឺ​លោក បឹត សំខាន់ និង ឌៀន វិបុល ផ្តល់​ពិន្ទុ ៥៩-៥៨ ដូច​គ្នាឲ្យ រិន ដេវិត។

ក្រោយ​ប្រកាស​លទ្ធផល​ មាន​ការ​តវ៉ា និង​ផ្ទុះ​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ដោយ​បាន​លើក​ឡើង​ថា ​អយុត្តិធម៌​សម្រាប់​ រិន ដេវិត ដែល​មាន​ប្រៀប​២​ទឹក​ដំបូង ប៉ុន្តែ​បែរ​ជា​ត្រូវ​ឲ្យ​ចាញ់ ហើយ ធន់ អៀឡៃ មាន​ប្រៀប​ទឹក​ទី​៣។ ការិះ​គន់​​រឿង​នេះ​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​លទ្ធផល​ការ​ប្រកួត​រវាង ធន់ រិទ្ធី និង សៃយុគ កាល​ពី​​យប់ថ្ងៃ​អាទិត្យ ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម