Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​កំពុងចាត់វិធានការ​សង្គ្រោះស្រូវប្រាំងពលរដ្ឋជិត ៨០ ម៉ឺនហិចតា នៅទូទាំងប្រទេស

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បានកំពុងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ ដែល​កំពុង​ខ្វះខ្វាត​ទឹក​ស្រោច​ស្រព​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​សរុប​ជិត ៨០​ម៉ឺន​ហិតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជ​រដ្ឋាភិបាលកម្ពុជា ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២៣-២០២៤ នេះ បាន​ដាក់ចេញ​ផែនការ​បង្កបង្កើន​ផល​ស្រូវ​ប្រាំងប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែ​ជាក់ស្តែង​គិត​មក​ដល់​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការ​បង្កបង្កើនផល​ស្រូវប្រាំង​​របស់​ប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិចតា។

ការកើនឡើងនៃផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករនេះ បានបង្កឲ្យ​មានបញ្ហា​កង្វះខាត​ទឹក​សម្រាប់​ស្រោចស្រព បើទោះបីជា​ផ្ទៃដី​បង្កបង្កើនផលមួយចំនួន ត្រូវ​បានច្រូតកាត់ប្រមូលផលរួចរាល់ហើយក៏ដោយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ។

ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ ដោយអនុវត្តតាមបទបញ្ហាដែលបានដាក់ចេញប្រកបដោយគតិបណ្ឌិត សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងការយក​ចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជួយអន្តរាគមន៍សង្រ្គោះទិន្នផលស្រូវប្រជាពលរដ្ឋ ពោលគឺ ធ្វើអន្តរាគមន៍លើបញ្ហាប្រភពទឹកឲ្យបាន បច្ចុប្បន្នក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន​និង​កំពុងសស្រាក់សស្រាំ​ក្នុងការបូមទឹក​សង្គ្រោះស្រូវ​របស់​ប្រជាពលរដ្ឋ​មានជាអាទិ៍ ខេត្តកំពត តាកែវ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាម​ជា​ដើម​។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បាន​ដាក់ចេញ​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ កាល​ពី​ថ្ងៃទី២៤ សីហា ២០២៣ ដោយ​បញ្ចកោណ​ទី៤ “ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” បាន​ផ្តោតលើកិច្ចការអាទិភាព​ចំនួន៥ ដោយ​កិច្ចការអាទិភាពទី៣ គឺការលើក​ស្ទួយកសិកម្ម និង​ការអភិវឌ្ឍជនបទ ដែល​មានគោលដៅ​យុទ្ធសាស្ត្រ​ផ្តោតលើ ការពង្រឹងតួនាទី និង​ការ​អភិវឌ្ឍ​ជនបទ វិស័យកសិកម្ម​ឲ្យទំនើប,សម្បូរបែប និងមាន​ភាពធន់ ដែល​គាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និង​សុវត្ថិភាពស្បៀង, បង្កើតតម្លៃខ្ពស់, ជំរុញភាពប្រកួតប្រជែង, និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម