Connect with us

ព័ត៌មានអន្ដរជាតិ

បំណុលជាតិ អាមេរិក កើនកប់ក្ដោងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៅ ១០ ឆ្នាំខាងមុខ

បានផុស

នៅ

បំណុល​​​ជាតិ​របស់​សហរដ្ឋអាមេរិក​​​​នឹង​អាច​​​​កើន​ឡើង​បន្ថែម​ប្រមាណ​ ១៩ ​ពាន់ពាន់លាន​ដុលា្លរ​អាមេរិកក្នុង​រយៈ​ពេល​ ១០ ​ឆ្នាំ​ខាង​មុខ ហើយបើ​បូក​សរុប​នឹង​បំណុល​​បច្ចុប្បន្ន​​គឺ​ស្មើ​​ខ្ទង់​​ប្រមាណ​ ៥៤ ​ពាន់ពាន់​លាន​ដុល្លារ​ដែលជា​ចំនួន​ដ៏​ច្រើនកប់ក្ដោងក្នុង​ប្រវត្តិ​សាស្រ្ត​អាមេរិក ។ នេះ​បើ​តាម​របាយការណ៍​ពី​ការិយាល័យ​ថវិកា​នៃ​​សភា​អាមេរិក និងចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​​ពី​សភា​​អាមេរិក​ដដែល​បាន​ឲ្យ​ដឹង​ថា បំណុល​បាន​កើន​ឡើង​​​ដល់​ត្រឹម ​៣៤​ ពាន់ពាន់​លាន​ដុល្លារ​គិត​ត្រឹម​​ខែ​ធ្នូ​ ឆ្នាំ​២០២៣ ​កន្លង​ទៅ​ ហើយ​នេះក៏ដោយ​សារតែថ្លៃ​ចំណាយ​ពាក់​ព័ន្ធ​នឹង​កំណើន​ប្រជាជន​​ដែល​​មាន​អាយុ​ច្រើន ក៏​ដូច​ជា​​​​អត្រា​ចំណាយ​ការ​ប្រាក់​ខ្ពស់​ ។

​កត្តា​​សំខាន់​​មួយ​ទៀតដែល​នាំ​ឲ្យ​មាន​កំណើន​បំណុល​យ៉ាង​ឆាប់​រហ័ស​នេះ ក៏​ដោយ​សារ​ឱនភាព​​​ទុន​ថិវកា​នៃ​សហរដ្ឋអាមេរិក​ ដែល​នាំ​​ឲ្យ​មាន​កង្វះ​ខាត​ថវិកា​ ២.៦ ​ពាន់ពាន់​លាន​នៅ​ត្រឹម​ឆ្នាំ​ ២០៣៤​ ពោលកើនឡើងរហូតដល់​ ១.៦ ​ពាន់ពាន់លាន ធៀបនឹងឆ្នាំ ​២០២៤ ​នេះ​ ។ ​​​

ប្រធាន​ការិយាល័យ​ថវិកា​​​សភា​អាមេរិក លោក Phillip Swagel បាន​​ឲ្យ​ដឹង​​តាម​រយៈ​សារព័ត៌មាន​ New York Times ថា ​​សហរដ្ឋអាមេរិក​​នៅ​​តែ​បន្ត​ជាប់បំណុល​ ហើយត្រូវរកចំណូលបន្ថែមដើម្បី​​បំពេញ​តម្រូវ​ការ​​សេដ្ឋកិច្ច​របស់​ខ្លួន​​ដល់​ឆ្នាំ​ ២០៣៤​ ។

ទន្ទឹម​នឹង​នេះ ការិយាល័យ​ថវិកា​ក៏​ដូច​ជា​សភា​ ក៏​ត្រូវ​​ប្រឈម​នឹង​ការ​​សម្រេច​អនុម័ត​ច្បាប់​​ថវិកា​ដល់​​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋអាមេរិកទៅ​លើ​ការ​ចំណាយផងដែរ ដែល​​មក​ទល់​ពេល​នេះសមាជិកសភា​ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ជជែក​វែក​ញែក​យ៉ាង​តឹង​តែង​ទៅ​លើ​​ការ​ផ្តល់​​ខ្ទង់​ជំនួយ​ផ្សេង​ៗ​ តួ​យ៉ាង​​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល និង​អ៊ុយ​ក្រែន ​។ ​​

គួរ​រំឭក​ដែរ​ថា រយៈ​ពេល ​២០ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ អត្រា​ការ​ប្រាក់​នៅ​សហរដ្ឋអាមេរិក​មាន​កំណើន​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ដែល​ធ្វើ​ឲ្យ​តម្លៃ​កម្ចី​របស់​ប្រជាពលរដ្ឋ​​ក្លាយ​ជា​ការ​រួម​ចំណែក​មួយ​ទៅ​ដល់​បំណុល​​ជាតិ​សហរដ្ឋអាមេរិក ​។ តាម​រយៈ​ការិយាល័យ​ថវិកា​សភា​អាមេរិក​ដដែល សហរដ្ឋអាមេរិក​អាច​នឹង​ចំណាយ​ប្រមាណ​ជាង ​១២​ ពាន់ពាន់​លាន​ដុល្លារ​ ត្រឹម​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទៅ​លើ​​ថ្លៃ​ការ​ប្រាក់​​សម្រាប់​ឆ្នាំ​ ២០២៤ ​ដល់​ឆ្នាំ​ ២០៣៤​ ៕ ​​​

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម