Connect with us

ព័ត៌មានជាតិ

ទំនប់បាសាក់គោលដៅ​ថ្មី​មួយ​ទៀត​ ទាក់ទាញ​​ភ្ញៀវទេសចរមក​លេង​ខេត្ត​បាត់ដំបង

បានផុស

នៅ

ទំនប់ស្ទាក់ទឹកបាសាក់​ ស្ថិតក្នុងភូមិកែវមុន្នី ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានចម្ងាយពីទីរួមខេត្ត ៧៨ គ.ម ត្រូវបានបញ្ចូលជាតំបន់ទេសចរណ៍ធម្មជាតិកែច្នៃ ខណះដែលទំនប់មួយនេះបានកសាងឡើងតាំងឆ្នាំ ១៩៧៦។

បច្ចុប្បន្នទំនប់នេះបានប្រែមុខមាត់ថ្មីក្លាយជាកន្លែងកម្សាន្តដ៏ពេញនិយមរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងមកលេងកម្សាន្តស្ទើររាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក ហម អរុណ បានឲ្យដឹងថា ទំនប់បាសាក់​ស្ថិត​នៅ​ក្រោមការគ្រប់គ្រងពីមន្ទីរ​ធនធានទឹក។ ដោយសារទំនប់នេះក្រោយពីការស្ថាបនាថ្មី បានទាក់ទាញភ្ញៀវទេសចរ​ក្នុងស្រុកសម្រុកទៅលេងជា​ហូហែរ ពិសេសនៅរាល់ថ្ងៃចុងសប្តាហ៍ទើបខាងមន្ទីរដាក់បញ្ចូលជាតំបន់ទេសចរណ៍។

លោក​បន្តថា ក្រុមការងារក្រោយ​បាន​ចុះវាយតម្លៃលើវិសាលភាពជុំវិញតំបន់នោះរួចមករកឃើញថា តំបន់នៅទំនប់មួយនេះមានសក្តានុពលច្រើនគួរសម ដែលខាងមន្ទីរទទួលយកដាក់បញ្ចូលជាតំបន់ទេសចរណ៍បន្ថែមទៀតសម្រាប់ខេត្តបាត់ដំបង។

បើតាមអាជ្ញាធរមូលដ្ឋាន បច្ចុប្បន្ននេះមានភ្ញៀវក្នុងស្រុកនាំគ្នាទៅលេងកម្សាន្តជាបន្តបន្ទាប់មិនថាថ្ងៃបុណ្យជាតិ គឺមានប្រជាពលរដ្ឋជិតឆ្ងាយ​មក​លេង​កម្សាន្តហើយអ្នកភូមិស្រុកដែលធ្លាប់លក់ដូរនៅតូបក៏លក់ដាច់ជាងពេលកន្លងទៅផងដែរ។

អ្នកស្រី ដួង វី អាជីវករលក់ដូរម្នាក់ក្នុងចំណោមជាច្រើនទៀតបានលើកឡើងថា កាលពីមុនអ្នកស្រីក៏ដូចជាអ្នកលក់ផ្សេងទៀតដែរ គឺមិនសូវដាច់ទេ។ អ្នកខ្លះក៏ឈប់លក់ហើយអ្នកស្រីក៏នៅតែលក់បន្តរហូតមកព្រោះ​គ្មានការងារធ្វើ ក្រៅពីធ្វើស្រែចម្ការតិចតូច។

អ្នកស្រីបន្តថា “បច្ចុប្បន្នលក់ដាច់គ្រាន់បើ ក្រោយពីគេអភិវឌ្ឍន៍សាងសង់ទំនប់ថ្មី មានអ្នកមកលេងមិនសូវដាច់ ចឹងបានលក់ដាច់បានគ្រាន់បើដែរ”។

លោក ហម អរុណ បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួមលើកកម្ពស់​ថែរក្សាអនាម័យ ខាងអាជ្ញាធរក៏បានណែនាំដល់អ្នកលក់ដូរនិងភ្ញៀវមកលេងកម្សាន្ត​ត្រូវវេចខ្ចប់កាក​សំណល់​ឲ្យបានរៀងៗខ្លួន ចៀសវាងចោលផ្តេសផ្តាសនៅជុំវិញតំបន់ទំនប់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៣ វិនាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១០ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២២ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៦ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម