Connect with us

កីឡា

Tuchel នៅតែបន្តដឹកនាំ Bayern Munich ទោះបរាជ័យ៣ប្រកួតជាប់គ្នា

បានផុស

នៅ

លោក Thomas Tuchel គ្រូបង្វឹកក្រុម Bayern Munich ធ្វើមិនបានល្អទេ​សម្រាប់​៣​ប្រកួត​ចុង​ក្រោយ​ដោយ​បាន​ចាញ់ក្រុម Bochum ៣-២ ក្នុងពានរង្វាន់ Bundesliga។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នកៅអីរបស់លោក Thomas Tuchel កំពុងឡើងកម្ដៅ បន្ទាប់​ពី​៣ប្រកួតចុងក្រោយរបស់ក្រុម Bayern Munich ចាញ់ទាំង៣ គិតត្រឹមសប្ដាហ៍ទី២២ ក្របខណ្ឌលីគកំពូលរបស់ប្រទេសអាឡឺម៉ង់។ ពួគគេកំពុងតាមពីក្រោយក្រុមលេខ១ Bayer Leverkusen ដល់ទៅ៨ពិន្ទុ។ សំណួរជាច្រើនត្រូវបានចោទសួរអំពីអនាគតរបស់លោក Thomas Tuchel។ ក្នុងនោះនាយក​ប្រតិបត្តិក្លិប Bayern Munich បានចេញមុខបកស្រាយអំពីករណីនេះ។

លោក Jan-Christian Dreesen នាយក​ប្រតិបត្តិ Bayern Munich បាននិយាយថា៖«វាច្បាស់ណាស់ថាសំណួរនេះកំពុងកើតឡើង។ វាបាន​កើត​មាន​ឡើង​យូរ​ហើយ។ ខ្ញុំមិនជឿលើសេចក្តីថ្លែងការណ៍ដ៏មានសក្តានុពល​ទាំងនេះចំពោះ​គ្រូបង្វឹកនោះទេ។ ខ្ញុំបាននិយាយអ្វីមួយអំពីរឿងនេះរួចហើយ ប៉ុន្តែវាមិនមែនជាសំណួរនោះទេ។ យើងត្រូវផ្តោតលើការប្រកួតបន្ទាប់»។

តាមការបញ្ជាក់របស់លោកនាយក​ប្រតិបត្តិក្លិប​ បច្ចុប្បន្នក្រុមទាំងមូលកំពុងគិតគឺការប្រកួតបន្ទាប់។ ចំពោះការបញ្ចប់តួនាទីរបស់លោក Thomas Tuchel មិនទាន់អាចកំណត់បានទេ ប៉ុន្តែ​លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការប្រកួតសប្ដាហ៍ប្រកួតលោក Tuchel នៅតែជាគ្រូបង្វឹករបស់ក្រុម Bayern Munich។

ស្ថានភាពរបស់ក្រុម Bayern Munich កាន់តែអាក្រក់ឡើង ក្នុងការប្រកួត៣លើកចុងក្រោយ​ដោយ​សប្តាហ៍​​ទី២៣ ពួកគេនឹងត្រូវជួប​ RB Leipzig ដែលជាក្រុមខ្លាំង។ នៅថ្ងៃទី៦ ខែមីនា ពួក​គេ​ត្រូវជូប​ Lazio ក្នុងការប្រកួតជើងទី២ ពានរង្វាន់ UEFA Champion League ដើម្បី​ប្រជែង​ទៅ​វគ្គ​៨​​ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ពួកគេចាញ់ ១-០ កាលពី​ជើង​ទី១​នៅ​ក្រៅ​ដី៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម