Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នឹងជួបអាកាសធាតុក្តៅខ្លាំង ចាប់ពីខែក្រោយទៅ

បានផុស

នៅ

តាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃចន្ទទី១៩ខែកុម្ភៈ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្យាករអំពីអាកាសធាតុក្តៅខ្លាំងសម្រាប់ខែមីនានិងខែមេសា ដោយសីតុណ្ហភាពនឹងកើនឡើងចន្លោះពី ៤៣ ដល់ ៤៥ អង្សាសេនៅក្នុងខេត្តមួយចំនួន។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានព្រមានថា នៅសប្តាហ៍នេះ សីតុណ្ហភាពនៅប៉ែកខាងលើនៃប្រទេស នឹងចាប់ផ្តើមហក់ឡើងជាបណ្តើរៗហើយ លើកលែងតែនៅតំបន់ភ្នំភាគខាងជើង និងឦសានប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ តំបន់ទំនាបកណ្តាល រួមទាំងទីក្រុងបាងកក និងភាគខាងកើតផងដែរ នឹងត្រូវជួបប្រទះអាកាសធាតុក្តៅខ្លាំង ហើយប្រទេសថៃ​ នឹងឈានចូលរដូវក្តៅជាផ្លូវការនៅចុងខែកុម្ភៈនេះតែម្តង។

(រូបថត៖ Getty)

ស្របពេលជាមួយគ្នានោះដែរ នាយកដ្ឋានព្រមានទៀតថា ខែមីនានិងមេសាឆ្នាំនេះ ថៃ នឹងជួបប្រទះរលកកម្តៅក្តៅជាងឆ្នាំមុនប្រហែល ១ ទៅ ២ អង្សាសេ។

ព័ត៌មាននេះកើតឡើងចំពេលភាគខាងត្បូងប្រទេសវៀតណាម ក៏រងការវាយប្រហារដោយរលកកម្តៅដ៏ខ្លាំងផងដែរពេញមួយសប្តាហ៍ ហើយកម្តៅបែបនេះនឹងបន្តប៉ុន្មានថ្ងៃទៀត។

(រូបថត៖ EPA)

តាមការចុះផ្សាយរបស់ VN Express, មជ្ឈមណ្ឌលជាតិព្យាករអាកាសធាតុវៀតណាម បានចេញសេចក្តីជូនដំណឹងសម្រាប់សីតុណ្ហភាពហក់ឡើងខ្លាំងចាប់ពី ៣២ដល់៣៧អង្សារសេកាលពីថ្ងៃអាទិត្យ។

ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន តំបន់ខ្លះបានជួបប្រទះសីតុណ្ហភាពលើស៣៧អង្សាសេទៅទៀត ដូចជានៅទីក្រុង Bien Hoa នៃខេត្ត Dong Nai ភាគអាគ្នេយ៍ប្រទេស ជាដើម។ ចំណែកនៅទីក្រុងហូជីមិញ សីតុណ្ហភាពខ្ពស់បំផុតនៅថ្ងៃដដែលនោះ គឺបានឈានដល់ ៣៦អង្សាសេ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រលកកម្តៅ ចាប់ផ្តើមវាយប្រហារភាគខាងត្បូងប្រទេស វៀតណាម 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ១៣ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម