Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនជប៉ុនមាន​សាខាជាង ៦៥ ប្រទេស ដឹកនាំ​ប្រតិភូ​ពិភាក្សា​គម្រោង​បង្កើតតំបន់សេដ្ឋកិច្ច​​ជប៉ុន​នៅ​កម្ពុជា

បានផុស

នៅ

តំណាងក្រុមហ៊ុន Sumitomo Corporation Asia & Oceania បាន​ដឹកនាំប្រតិភូចូលជួប​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជជែកពិភាក្សា​ក្នុង​គម្រោង​រៀបចំ​បង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិភូជប៉ុន​ដឹកនាំដោយ​លោក Shigeo Fukuda ប្រធានគ្រប់គ្រងទូទៅផ្នែកតំបន់ឧស្សាហកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន Sumitomo Corporation Asia & Oceania ក្នុងនោះក៏​មានការសម្របសម្រួលពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំរៀបចំឡើងដើម្បីពិភាក្សាលើទស្សនទាន និងស្ដាប់មតិយោបល់របស់វិនិយោគិនជំនាញអភិវឌ្ឍន៍សួនឧស្សាហកម្ម សម្រាប់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្នុងទិសដៅធ្វើយ៉ាងណាឱ្យតំបន់សេដ្ឋកិច្ចពិសេស​ថ្មីនេះអាចទាក់ទាញវិនិយោគិនជប៉ុនចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត។

ក្រុមហ៊ុន Sumitomo Corporation គឺជាក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅប្រមាណជាង ៦៥ ប្រទេស ជាមួយបុគ្គលិកសរុបប្រមាណ ៧៩ ពាន់នាក់ ដែលវិនិយោគលើវិស័យ ផលិតផលដែក ប្រព័ន្ធដឹកជញ្ជូននិងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល អចលនទ្រព្យ និងធនធានរ៉ែ ថាមពល គីមី និងអេឡិចត្រូនិចជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម