Connect with us

ជីវិតកម្សាន្ដ

ស្ថានភាពលោកគ្រូ សាំង សារឿន ត្រូវបានចោះដាក់ឫស័របេះដូង

បានផុស

នៅ

ទស្សនិកជន​ពិត​ជា​បាន​ស្គាល់​ច្បាស់​ពី​តួឯក​ល្ខោនបាសាក់​ដ៏​ល្បីឈ្មោះ គឺ លោកគ្រូ សាំង សារឿន ដែល​ពេលនេះ​កំពុង​តែ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ លោក​គ្រូ សាំង សារឿន គឺជា​តួ​សម្តែង​ល្ខោន​បាសាក់​ក្នុង​ក្រុម​ល្ខោនបាសាក់​ខេត្ត​កំពង់ចាម​វង់​ទី ២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ អ្នកនាង ខាត់ សុឃីម បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ជាក់ស្ដែង​ពេលនេះ លោកពូ សាំង សារឿន ត្រូវ​បាន​ចោះ​ដាក់​ឫស័រ​បេះដូង​ហើយ ដោយ​មាន​អាការ​ធ្ងន់ធ្ងរ​ខ្លាំង កំពុង​សម្រាក​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ ព្រះ​កេតុមាលា។

អ្នកនាង ខាត់ សុឃីម បាន​បន្ត​ថា «ខ្ញុំ​បាន​មក​សួរ​សុខ​ទុក្ខ​ផ្ទាល់ ដូច្នេះ​សូម​បងប្អូន​សិល្បករ​-​សិល្ប​ការិនី​ទាំង​អស់ ដែល​បាន​ស្គាល់​លោក​គ្រូ​សិល្បៈ​ល្ខោន​បាសាក់ មេត្តា​ជួយ​សម្រាល​ទុក្ខ​លំបាក​ដល់​ក្រុម​គ្រួសារ​គាត់​ផង ដោយ​ក្ដី​អនុគ្រោះ និង​ការ​គោរព​ស្រឡាញ់ ខ្ញុំ​ជួយ​គាត់​តាម​លទ្ធភាព ជូនពរ​លោកពូ​ឆាប់​ជា ខាងក្រោម​នេះ​គឺជា QR code ធនាគារ​របស់​ប្រពន្ធ​លោកគ្រូ​ផ្ទាល់ សូម​ជួយ​ស៊ែរ​ម្នាក់ ១ ផង»។

តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុឃីម បាន​បន្ថែម​ថា «ខ្ញុំ​នឹង​កាត់​ប្រាក់ចំណេញ​ពី​ការ​លក់​ផលិតផល Mochy របស់ខ្ញុំ ជួយ​បងប្អូន​សិល្បៈ​ដែល​ជួប​បញ្ហា​(​ពេលនេះ​ហើយ​ដែល​ត្រូវ​សិល្បៈ​ជួយ​គ្នា​)»។

ដំណឹង​ខាងលើ​នេះ​ដែរ គេ​ឃើញ​មាន​សិល្បករ​-​សិល្ប​ការិនី ព្រមទាំង​មហាជន​អ្នកគាំទ្រ បាន​សម្តែង​ក្តី​ព្រួយបារម្ភ និង​ជូនពរ​ឲ្យ​លោក​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម