Connect with us

ព័ត៌មានអន្ដរជាតិ

មានករណីស្លាប់បន្ថែមទៀតលើយុវជន មីយ៉ាន់ម៉ា ដែលព្យាយាមគេចពីបញ្ជាកែនទ័ព

បានផុស

នៅ

សកម្មភាព​​​​យុវជន​មីយ៉ាន់​ម៉ា​​​សម្រុក​​​ចេញ​​ពី​ប្រទេស​ដើម្បី​គេច​​ពី​កាតព្វកិច្ច​យោធា​​​ គិត​ចាប់​តាំង​ពី​រដ្ឋាភិបាលប្រកាស​​កែនទ័ព​​នា​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ​មាន​ករណី​​ចលាចល​រហូត​​​​ដល់​មាន​​​មនុស្ស​ស្លាប់ ២ នាក់​​​​​​​​​​​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​ពី​​សារព័ត៌មាន​អង់គ្លេស​ BBC នា​ថ្ងៃ​២៧ ខែ​កុម្ភៈ​ ឆ្នាំ២០២៤​ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​សារព័ត៌មាន​អង់គ្លេស​ដដែល​បាន​ឲ្យ​ដឹង​​ថា​ ករណី​ស្លាប់​ទាំង​ពីរ​​​បាន​កើត​ឡើង​​នៅ​​ក្នុង​ទី​ក្រុង​ Mandalay ជា​​ទី​ក្រុង​ធំ​ទី​ពីរ​នៃ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ករណី​​អ្នក​របួស​ធ្ងន់​​ផង​ដែរ​ រួម​​មាន​​​បាក់​ជើង បាក់​ធ្មេញ និង​ថប់​ដង្ហើម​ ដោយសារតែសកម្មភាព​សម្រុក​ប្រទាញ​ប្រទង់​គ្នា​​ដើម្បី​បាន​ចេញ​ពី​ប្រទេស​គេច​ពី​​សង្គ្រាម​ និង​ការកែន​ទ័ព ​។

“វា​​ជា​រឿង​មិន​សម​ទំនង​សោះ ដែល​ត្រូវ​​មក​បម្រើ​ទ័ព​យោធា​នៅ​ពេល​នេះ ពី​ព្រោះ​ពួក​យើង​ពុំ​មែន​ទៅ​ប្រយុទ្ធ​នឹង​ទ័ព​បរទេស​​ឈ្លាន​ពាន​​អី​នោះ​ទេ ​។ ពួក​យើង​មក​វាយ​គ្នា​ឯង​ បើ​​យើង​ចូល​រួម គឺ​ដូច​នឹង​រួម​ចំណែក​​បំផ្លាញ​គ្នា​យ៉ាង​អីចឹង​” ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​យុវជន​​នៅ​មីយ៉ាន់​ម៉ា ​​​វ័យ ​២៤​ ឆ្នាំ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន​ BBC ។

​ដោយឡែកបើ​តាម​ការ​លើក​ឡើង​របស់​យុវតី​​​មីយ៉ាន់​ម៉ា​ម្នាក់ទៀត ដែល​បាន​ចូល​រួម​តម្រង់​ជួរ​​នៅ​មុខ​ស្ថានទូត​ថៃ​ក្នុង​ក្រុង​យ៉ាំង​​ហ្គោនបានឲ្យដឹងថា “ខ្ញុំ​មក​ដល់​ទី​នេះ​តាំង​ពី​ម៉ោង ​៣ ​កន្លះ​ព្រឹក ហើយ​មក​ដល់​មាន​មនុស្ស​ប្រហែល​ ៤០ ​នាក់​មក​តម្រង់​ជួរ​ដើម្បី​ស្នើ​សូម​បែប​បទ​​​ទិដ្ឋាការ​ឆ្លង​ដែន​ ហើយ​រយៈ​ពេល​មួយ​ម៉ោង​មាន​យុវជន​ប្រមាណ ​៣០០​ នាក់​នៅ​បន្ត​ជួរ​គ្នា​នៅ​មុខ​ស្ថានទូត”​ ។

យុវតី​ខាង​លើ​ក៏​បាន​បន្ថែម​ប្រាប់​ BBC ទៀតថា “ខ្ញុំ​​ពិត​ជា​ខ្លាច​ខ្លាំង​​ណាស់ថា​​ត្រូវ​បន្ត​​នៅរង់ចាំ​ឈរ​តម្រង់​ជួរ​​យូរ​ ហើយ​ខាង​ស្ថាន​ទូ​ត​នឹង​​ពន្យារ​ពេល ដោយ​សារ​​មនុស្ស​ច្រើន​កក​កុញ​​រហូត​បង្ក​ជា​ចលាចល​​សណ្តាប់​ធ្នាប់​នេះ​” ។

​​​​​​​​​​​​​គួររំឭក​ដែរ​ថា រដ្ឋាភិបាល​យោធា​មីយ៉ាន់​ម៉ា​​ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​​កាន់​កាប់​យក​អំណាច​កាល​ពី​ឆ្នាំ​ ២០២១ បាន​​ដាក់​ពន្ធនាគារ​លើ​អ្នក​​នយោបាយ​​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ក៏​ដូចជា​នាំ​ឲ្យ​ប្រទេសជួប​វិបត្តិ​នានា​រហូត​ធ្លាក់​ចូល​សង្គ្រាម​ស៊ីវិល​​​​ដែល​បន្ត​មក​ទល់​​ពេល​នេះ ​។

តាម​ទិន្នន័យ​ពី​អង្គការ​សហប្រជាជាតិ​ មាន​មនុស្ស​ប្រមាណ ​២.៦​ លាន​នាក់ បាន​ផ្លាស់​ទី​ជម្រក​របស់​ខ្លួន​ដោយ​គេច​ចេញ​ពី​​សង្រ្គាម​ផ្ទៃ​ក្នុងមួយ​នេះ ហើយ​កម្លាំង​យុវជន​មួយ​ចំនួន​ដែល​មាន​និន្នាការ​ប្រឆាំង​ក៏​ប្រកាស​ថា​ នឹង​​នៅ​តស៊ូ​​ប្រយុទ្ធ​មិន​ចុះ​ចាញ់​​នឹង​រដ្ឋាភិបាល​យោធា​មីយ៉ាន់​ម៉ា​​ផង​ដែរ​ ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម