Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញ Black Hole មួយទៀត មានពណ៌ក្រហមឆ្អិនឆ្អៅ ធ្ងន់ជាងព្រះអាទិត្យ ៤០លានដង

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់គេហទំព័រ Space.com នៅថ្ងៃពុធទី២៨ខែកុម្ភៈ, ក្រុមតារាវិទូ បានប្រើតេលេស្កូបអវកាស James Webb រកឃើញ Black Hole ដ៏ធំមហិមាមានពណ៌ក្រហមឆ្អិនឆ្អៅព័ទ្ធជុំវិញ និងមានម៉ាស់ធ្ងន់ជាងព្រះអាទិត្យ៤០លានដង ហើយវាកកើតឡើងកាលពេលចក្រវាល ស្ថិតនៅអាយុកាលវ័យក្មេងនៅឡើយ។

(រូបថត៖ Earth)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីក្រុមអ្នកវិទ្យាសាស្រ្តអ៊ីស្រាអែល, Black Hole ដ៏ធំមហិមានេះ គឺបានកើតឡើងក្រោយព្រឹត្តិការណ៍ Big Bang ប្រហែល៧០០លានឆ្នាំ ហើយមានចែងចាំងពន្លឺពណ៌ក្រហមឆ្អិនឆ្អៅនៅជុំវិញវាថែមទៀត។ 

ដោយពិនិត្យមើលទិន្នន័យពីតេលេស្កូប James Webb, ក្រុមតារាសាស្ត្រ ដែលដឹកនាំដោយលោក Lukas Furtak និង Adi Zitrin នៃសាកលវិទ្យាល័យ Ben-Gurion នៅតំបន់ Negev ប្រទេសអ៊ីស្រាអែល ក៏អាចកំណត់ម៉ាស់នៃ Black Hole នេះបានផងដែរ ពោលគឺវាធ្ងន់ជាងព្រះអាទិត្យ៤០លានដង ហើយវាមានទំហំធំបំផុត មិនអាចប្រៀបផ្ទឹមបាន បើធៀបទៅនឹងកាឡាក់ស៊ីផ្សេង។

តេលេស្កូបអវកាស James Webb (រូបថត៖ NASA)

ក្រុមអ្នកវិទ្យាសាស្រ្តក៏បានរកឃើញផងដែរថា Black Hole នេះស្ថិតនៅចម្ងាយប្រហែល ១២.៩ពាន់លានឆ្នាំពន្លឺពីភពផែនដី ហើយវាកំពុងតែសាយភាយឧស្ម័ននិងធូលីនៅជុំវិញវាយ៉ាងក្រាស់ ជាហេតុនាំឲ្យវាប្រែក្លាយទៅជាពណ៌ក្រហម ខណៈគេសន្និដ្ឋានថា វាកំពុងរីកមាឌថែមទៀត។

លោក Furtak បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “យើងរំភើបចិត្ត នៅពេលតេលេស្កូប James Webb ចាប់ផ្តើមបញ្ជូនទិន្នន័យដំបូងរបស់ Black Hole នេះមកឲ្យយើង។ យើងកំពុងស្កេនទិន្នន័យដែលបានមកដល់សម្រាប់កម្មវិធី UNCOVER ហើយវាពិតជាទាក់ភ្នែករបស់យើងណាស់។ យើងនឹងបន្តសិក្សាឲ្យកាន់តែលម្អិតជាងនេះ ពាក់ព័ន្ធ Black Hole ខាងលើ”។

លោក Lukas Furtak (រូបថត៖ Physics)

សូមបញ្ជាក់ថា ការរកឃើញនេះ កើតឡើងមួយសប្តាហ៍ បន្ទាប់ពីក្រុមតារាវិទូ បានរកឃើញវត្ថុភ្លឺបំផុតនៅក្នុងចក្រវាល ដោយពួកគេចាត់ទុកថា នោះជា Black Hole កំណាច ដែលមួយថ្ងៃ ស៊ីផ្កាយអស់មួយ។

Black Hole នោះ ត្រូវបានគេឲ្យឈ្មោះ J0529-4351 ស្ថិតនៅចម្ងាយ១២ពាន់លានឆ្នាំពន្លឺពីប្រព័ន្ធព្រះអាទិត្យរបស់យើង និងធ្ងន់ជាងព្រះអាទិត្យប្រហែល១៧ពាន់លានដង ហើយក៏មានពន្លឺភ្លឺជាងព្រះអាទិត្យ ៥០០ទ្រីលានដងផងដែរ។

J0529-4351 ត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្រ្តដឹកនាំដោយសាស្ត្រាចារ្យរង Christian Wolf នៅសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) ក្នុងទីក្រុងកង់បេរ៉ា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រកឃើញ Black Hole កំណាច មួយថ្ងៃ ស៊ីផ្កាយអស់មួយ និងភ្លឺជាងព្រះអាទិត្យ ៥០០ទ្រីលានដង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

កម្ពុជា​ បញ្ជាក់ជំហរជាថ្មីបន្តគាំទ្រនយោបាយចិនតែមួយ បង្រួបបង្រួមជាមួយតៃវ៉ាន់

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

វីដេអូស្តែងៗ ថតជាប់ទាហានអ៊ីស្រាអែល ដើរចូលអន្ទាក់ ប៉ាឡេស្ទីន ផ្ទុះសឹងស្លាប់ខ្លួន

ព័ត៌មានជាតិ១៧ នាទី មុន

ក្រុមហ៊ុនមិត្តហ្វូនសាខាក្រុងព្រះសីហនុ បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីសម្អាតឆ្នេរសមុទ្រ

ព័ត៌មានជាតិ១៩ នាទី មុន

ផ្លូវក្រាលកៅស៊ូមួយខ្សែ ក្លាយទៅជាផ្លូវដីហុយជង្ហុកធំៗ ពលរដ្ឋស្នើ​អាជ្ញាធរជួយជុសជុល​ឡើងវិញ

សេដ្ឋកិច្ច២៥ នាទី មុន

ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងចាប់ផ្ដើមជើងហោះហើរក្នុងស្រុកសប្ដាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម