Connect with us

កីឡា

ក្រុមនគរបាលស្វាយរៀង ​លត់​ក្រុមបាទី​ ​ចាស់​ដៃ ១១-១ ជើង​ឯកស្វាយរៀងខាប់

បានផុស

នៅ

ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ស្វាយរៀង​រក​បាន​គ្រាប់​បាល់​ច្រើន​គេ​សម្រាប់​ការ​ប្រកួត​ស្វាយរៀង​ខាប់​រដូវ​កាល​ទី​៦ សប្តាហ៍​ទី​១០ តាម​រយៈ​ជ័យជម្នះ​១១-១ ​លើ​ក្រុម​សសយក បាទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតទាំង៦គូធ្វើនៅលើទីលានវិទ្យាល័យស្វាយរំពារ វេលាម៉ោង៨ព្រឹក ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ក្រុមគោព្រៃភូមិស្វាយធំរក​បាន​៣​ពិន្ទុ​តាម​រយៈ​ជ័យជម្នះ​លើ​ ក្រុមយុវជន គគីសោម ៤-២។ វេលាម៉ោង១:៣០នាទី រសៀល ក្រុមយុវជនសាមគ្គី ទទួល​បាន​៣​ពិន្ទុ បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ ហង្ស សំណាង ២-០ ខណៈម៉ោង៤រសៀល ក្រុម M.S.T FC បាន​យក​ឈ្នះក្រុម ជំពាមយក្សអង្គស្វាយ ៤-០ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម ។

នៅថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ក្រុមស្វាយទាប អេហ្វស៊ី រក​បាន​៣​ពិន្ទុ​ទាំង​លំបាក បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ សសយក ស្រុករមាសហែក ២-១ កាល​ពីវេលាម៉ោង៨ព្រឹក ខណៈក្រុម ឆ្មាបុងបុង រកបរាជ័យ​យ៉ាង​ធ្ងនធ្ងរ​​​​ក្រោម​​ថ្វី​ជើង​ ក្រុមដារ៉ូពិទូ សុខសាន្ត ដោយ​លទ្ធផល ០-៦ វេលាម៉ោង១:៣០នាទីរសៀល និង​វេលា​ម៉ោង​៤​រសៀល ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បាន​លត់​ក្រុម​ សសយក បាទី​ យ៉ាង​ចាស់​ដៃ ១-១១។

ឆ្លងកាត់១០​សប្តាហ៍​កន្លង​ទៅ​ មានក្រុមជាច្រើនទទួលបានពិន្ទុខ្ពស់ជាងគេ និងបានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយ ហើយក៏មានក្រុមជាច្រើនទៀតកំពុងប្រជែងគ្នាក្នុងចំណោមក្រុមទាំង៤០ដែលត្រូវបានបែងចែកជា៨ពូល។ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ លើកទី៦ បានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម