Connect with us

ជីវិតកម្សាន្ដ

ក្រោយលេចឈុតអាក្រាតកាយស្វាមីក្នុងរឿង ភរិយា Lok Yi ថា មិនច្រណែនឡើយ

បានផុស

នៅ

នៅក្នុងវគ្គទី៣នៃរឿង ដែលនិយាយអំពីអាពាហ៍ពិពាហ៍ដែលបរាជ័យ និងភាពមិនស្មោះត្រង់របស់គូស្នេហ៍មួយគូ អ្នកទស្សនាបានឃើញតារាសម្ដែងហុងកុង Lai Lok Yi​ បង្ហាញដងខ្លួនអាក្រាតកាយនៅក្នុងឈុតងូតទឹក ជាមួយស្រីផ្សេងក្រៅពីភរិយាលោក។

នៅ​ក្នុង​ឈុត​នោះ គេ​ឃើញ​​ បុរសវ័យ ៤៣ ឆ្នាំរូបនេះអាក្រាត​កាយ​ពេល​កំពុង​ងូតទឹក ដោយ​បែរ​ខ្នង​ដាក់​កាមេរ៉ា។ ទោះ​ជា​ទិដ្ឋភាព​មិន​ច្បាស់​ក៏​ដោយ អ្នក​ទស្សនានៅ​តែ​អាច​មើល​ឃើញ​គូទ​របស់​គាត់​បាន​យ៉ាង​ច្បាស់។ បន្តិចក្រោយមក តារាសម្តែង Winki Lai ដែលដើរតួជាមិត្តស្រីក្នុងរឿងនោះ បានមកចូលបន្ទប់ទឹក។​ នាង​ដោះ​រ៉ូប​ពណ៌​ខ្មៅ​ចេញ​ដើម្បី​ងូតទឹក ក្នុងអាងរួមគ្នាជាមួយគូស្នេហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីឈុតនេះ​បានបង្ហាញក្នងភាពយន្តក្រុមអ្នកសារព័ត៌មានរួមទាំងទស្សនិកជនបានចោទសួរទៅកាន់ភរិយា Lok Yi អតីត​បវរកញ្ញា​ហុងកុង នាង Nicole Lee គិត​យ៉ាង​ណា​ចំពោះ​ចំពោះឈុតអាក្រាតកាយរបស់ស្វាមីជាមួយមនុស្សផ្សេងបែបនេះ?

ក្នុង​បទ​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង Nicole បាន​ឆ្លើយ​តប​ថា ស្វាមីនាងគឺ Lok Yi ពិតជាមនារាងកាយសមសួននឹងវ័យរបស់គាត់។ ថ្វីបើមានឈុតបែបនេះលេចឡើងក្នុងភាពយន្តវាជារឿងធម្មតាប៉ុណ្ណោះ! នាង​មិន​ច្រណែន​នឹង​ឈុត​ស្និទ្ធស្នាល​នោះ​ទេ ហើយ​ថា​នាង​ជឿជាក់​លើស្វាមីយ៉ាង​ពេញ​ទំហឹង។

សូមជម្រាបជូនថា ពីឆ្នាំ ២០១១ ដល់ ២០១៤ Lai Lok Yi​ បានណាត់ជួបជាមួយ Nicole Lee ដែលជាអតីតបេក្ខនារីបវរកញ្ញាហុងកុង និងជាអ្នកស្នងមរតកពីសាជីវកម្មសម្រស់ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ ពួកគេបានរៀបការនៅខែវិច្ឆិកា ២០១៤ កូនប្រុសរបស់ពួកគេកើតនៅឆ្នាំ ២០១៧ កូនប្រុសទីពីរកើតនៅដើមឆ្នាំ ២០២២៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រៀបការយ៉ាងអាថ៌កំបាំង តួ ចាន់ចាវ ទើបបង្ហាញមុខភរិយានិងកូនស្រីសាធារណៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម