Connect with us

កីឡា

Luis Enrique បញ្ជាក់ថា Mbappe នឹង​ចាក​ចេញពី PSG

បានផុស

នៅ

អ្នកចាត់ការក្លិប Paris Saint-Germain លោក Luis Enrique បានចេញមុខបញ្ជាក់ពី​​កីឡាករឆ្នើម Kylian Mbappe នឹងចាកចេញពីក្លិបនៅរដូវក្តៅខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Paris Saint-Germain បាន​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ក្នុង​ក្រប​ខ័ណ្ឌ Champions League បន្ទាប់ពីបានយកឈ្នះក្រុម Real Sociedad ២-១ ក្នុងការប្រកួតជើងទី២។ គិតមកទល់ពេលនេះ Mbappe ស៊ុតបញ្ចូលទីបាន៤៦គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុម២៦លើកក្នុងការបង្ហាញខ្លួន៦៨ប្រកួតក្នុងក្របខ័ណ្ឌ UEFA។

លោក Luis Enrique បាននិយាយថា៖«អនាគតរបស់ Mbappe នឹងមិនបន្តស្នាក់នៅទីនេះទេ ដូច្នេះហើយបានជាយើងត្រូវតែសាកល្បងប្រើយុទ្ធសាស្រ្តជាមួយមិត្តរួមក្រុមផ្សេងទៀត»។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ពេល​ណា Mbappe នឹង​ប្រកាស​ពី​គម្រោង​អនាគត​។ មកទល់ពេលនេះ កិច្ចព្រមព្រៀងជាមួយ Real Madrid មិនទាន់សម្រេចបាននៅឡើយទេ។ បើទោះបីជាមានការរំពឹងទុកថា អ្វីៗនឹងត្រូវបានបញ្ចប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Luis Enrique បានបន្ថែមថា៖«Kylian ខ្ញុំមិនមែនទើបតែរកឃើញគាត់ថ្ងៃនេះទេ។ អ្នកដឹងពីគំនិតរបស់ខ្ញុំចំពោះគាត់រួចហើយ។ គាត់ជាកីឡាករល្អបំផុតក្នុងពិភពលោក។ គាត់នឹងស៊ុតបញ្ចូលទីបាន៥០គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន២៥លើក ប៉ុន្តែពិតជាគួរឲ្យសោកស្ដាយគាត់នឹងមិនបន្តស្នាក់នៅទីនេះទៀត»។

មិនមែនតែមានតែគ្រូបង្វឹកលោក Luis Enrique ចេញមុខមកបញ្ជាក់ពីអនាគតរបស់ Mbappe សូម្បីប្រធានក្លិប PSG លោក Al Khelaifi ក៏បង្ហើបថាខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងរូបនេះ កំពុងចរចារលើកិច្ចសន្យាផ្ទេរទៅក្លិប Real Madrid ផងដែរ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ footbalium

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម