ព័ត៍មានទាន់​ហេតុការណ៏
Search

ចៅហ្វាយ​ខណ្ឌ​២​រូប ​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ជំនួយការ​សម្តេច​នាយករដ្ឋមន្ត្រី​

ភ្នំពេញ ​៖​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗនេះ សង្កេតឃើញថា នៅក្នុង​សង្គម ហ្វេ​ស​ប៊ុ​ក និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ក៏ដូចជា តាម​ប្រព័ន្ធ វ៉ាត់អាប់​​ បាន​បង្ហោះ​រូបភាព​ព្រោងព្រាត នូវ​ចៅហ្វាយខណ្ឌ​ចំនួន ២​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ តែងតាំង​ជា​ជំនួយ​​ការ​សម្តេច​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

យោងតាម​ព្រះរាជក្រឹត្យ ដែល​ទទួលបាន​បញ្ជាក់​ថា លោក នុត ពុត​ដា​រ៉ា អភិបាលនៃ​គ​ណៈអភិបាល​ខណ្ឌដង្កោ និង​លោក ឃ្លាំង ហួត អភិបាលនៃ​គ​ណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់ តែងតាំង​ជា ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឋានៈ​ស្មើ អនុរដ្ឋលេខាធិការ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន។​

ជាមួយគ្នានេះ​ប្រជាពលរដ្ឋ សូម​គោរព​ជូនពរ ឯកឧត្តម ទាំង ២​រូប និង​ក្រុមគ្រួសារ មាន សុខភាព​ល្អ បរិបូរណ៍ កម្លាំង​មាំមួន អាយុ​វែង ដើម្បី​បន្ត​រួមចំណែក​ដឹកនាំ​កសាង និង​អភិវឌ្ឍន៍ ប្រទេសជាតិ មានការ​រីកចម្រើន ថ្កុំថ្កើង​បន្ថែមទៀត ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684